កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖សុខ ចាន់​មាន និង ថោង ឈឿន​ត្រៀម​ដណ្តើម​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​បុរស
13, Dec 2013 , 10:53 am        
រូបភាព
កីឡាករ សុខ ចាន់មាន និង ថោងឈឿន ត្រៀម​ដណ្តើមមេដាយមាស។ រូបថត NagaWorld-កឹម សុវណ្ណា
កីឡាករ សុខ ចាន់មាន និង ថោងឈឿន ត្រៀម​ដណ្តើមមេដាយមាស។ រូបថត NagaWorld-កឹម សុវណ្ណា
កីឡាករ​ប៉េតង់​ជម្រើសជាតិ​កម្ពុជា​នៃ​វិញ្ញាសា​វាយ​គូ​បុរស គឺ​សុខ ចាន់​មាន និង​ថោង ឈឿន បានទទួល​ជ័យជម្នះ ១៣-០ លើ​កីឡាករ DouangmisyPhonexayនិង​PhimmasanDesa របស់​ឡាវ ដើម្បី​កក់​កៅអី​ទៅ​ដណ្តើមយក​មេដាយមាស​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។

សូមបញ្ជាក់ថា នា​ការប្រកួត​ជម្រុះ កម្ពុជា បាន​ចាញ់​ក្រុម​ឡាវ ១០-១៣ ចាញ់​ក្រុម​វៀតណាម ១១-១៣ ប៉ុន្តែ​ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ១៣-៥ ឈ្នះ​ម៉ាឡេស៊ី ១៣-៥ និង​ឈ្នះ​ថៃ ១៣-៧ ។

ការប្រកួត​មួយគូ​ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​វៀតណាម ប៉ះ​ក្រុម​ថៃ៕

គេហទំព័រថ្មីៗ នឹង​បន្ត​ផ្តល់ព័ត៌មាន​បន្ថែមទៀត​ជុំវិញ​ការប្រកួត​នេះ



© រក្សាសិទ្ធិដោយ thmeythmey.com