ជាតិ
មន្ទីរទេសចរណ៍ភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពដល់ម្ចាស់អាជីវកម្មខ្នាតតូច ដោយឥតគិតថ្លៃ
05, Jun 2021 , 4:39 pm        
រូបភាព
ដោយ:
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍» ដល់ម្ចាស់អាជីវកម្មខ្នាតតូចដូចជា សេវាកម្មកាហ្វេចល័ត, ស្រាក្រឡុកចល័ត និងសេវាកម្មបោកអ៊ុត ដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ នឹងរៀបចំដោយផ្ទាល់ និងតាមរយៈវីដេអូ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២។


 
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ នឹង​រៀបចំបណ្ដុះបណ្ដាល «ការកសាងសមត្ថភាពម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍»ដល់​ម្ចាស់ម្ចាស់សេវាកម្មកាហ្វេចល័ត ស្រាក្រឡុង និងសេវាកម្មបោកអ៊ុត។ ម្ចាស់ខាងលើក្នុងរាជធានីភ្នំពេញ ដែល​មានអាយុចាប់ពី១៥ឆ្នាំ ដល់២៥ឆ្នាំ អាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយ​ឥតគិតថ្លៃ។
 
បើតាម​មន្ទីរទេសចរណ៍​រាជធានីភ្នំពេញ សិក្ខាកាម នឹងអាចសិក្សាពីការគ្រប់គ្រងទូទៅក្នុងអាជីវកម្ម, ការចុះបញ្ជីអាជីវកម្ម, ការរៀបចំទីផ្សារតាមប្រព័ន្ធអនឡាញ។ លើសពីនេះ សិក្ខាកាមក៏អាចរៀនបន្ថែមពីជំនាញឆុងកាហ្វេ, ជំនាញក្រឡុកស្រា និងជំនាញបោកអ៊ុតផងដែរ។
 
ម្ចាស់អាជីវកម្មខ្នាតតូចទាំង៣ប្រភេទនេះ អាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះនៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ ០៧៦ ៣៥៥ ៥៥៨/ ០៨១ ៨២០ ២០២ និង ០៩៦ ៦១៣ ៨៤៦៦ ឬតាមរយៈអ៊ីម៉ែល [email protected]
 
សូម​បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាកិច្ចសហការរវាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ជាមួយទីភ្នាក់ងារប្រឹក្សាយោបលជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន អេធីភី ( ATP Consultant ) និងគម្រោងរបស់អង្គការ Pact Cambodia ក្រោមការឧបត្ថមរបស់អង្គការ USAID ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com