អត្ថបទពាណិជ្ជកម្ម
បុរីខេមរភូមិ បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ នៅឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្ដាល
11, Jun 2021 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
បុរីខេមរភូមិ និងលេខចេញរូបរាង និងប្រណិតភាព របស់ខ្លួនជាផ្លូវការ នាពេលឆាប់ៗខាងមុននេះហើយ ។ បុរីខេមរភូមិនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្ទៃដី ប្រមាណ ៣ហិកតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
 
បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់ បុរីខេមរភូមិ បានឲ្យដឹងថា គម្រោងនេះ ត្រូវបាន វិនិយោគឡើងដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដី ចំនួន៣ ហិចតា នៅក្នុងភូមិសាស្ត្រ តំបន់សក្តានុពលថ្មីនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) គឺត្រង់ចំណុច ភូមិឆ្មាពួន ឃុំជើងកើប។ 


 
គម្រោង បុរីខេមរភូមិ ដែលត្រូវចាប់ផ្តើម សាងសង់ជាផ្លូវការនេះ មានការអភិវឌ្ឈន៍ ចេញជាសំណង់ លំនៅដ្ឋាន ជាង១០០ផ្ទះ  ដែលចែកចេញជា ៣ប្រភេទផ្ទះ ក្នុងនោះ មានប្រភេទផ្ទះល្វែង បែបអាជីវកម្ម ឬ (Shop house ),ប្រភេទផ្ទះវីឡាកូនកាត់ (link house) និង ប្រភេទផ្ទះវីឡាទោល (Single Villa)ហើយ ដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង ជាង១ឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២១ នេះ រហូតដល់ ខែមិថុនា ឆ្នាំ២០២២)។
 
បើតាមការបញ្ជាក់ របស់លោកស្រី សុខ បូរី ប្រធានផ្នែកលក់ គំរោងបូរីខេមរភូមិ សម្រាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នា សំរាប់អតិថិជន ក្នុងនោះ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (link house) មានទំហំដី ៥ម៉ែត្រ គុណ ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ ១០ ម៉ែត្រ, មាន២បន្ទប់ គេង និង៣បន្ទប់ទឹក មានតម្លៃចាប់ពី ៤៨,៨០០ ដុល្លារអាមេរិកឡើងទៅ។ 
ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ (Shop house) មានទំហំដី ៤.២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ ) មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក ដែលមានតំលៃចាប់ពី៩៨,៨០០ដុល្លារ អាមេរិក ឡើងទៅ។ និងទី៣ ជាប្រភេទផ្ទះវីឡាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ  និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ ១២ម៉ែត្រ  មាន៦បន្ទប់គេង និង ៧បន្ទប់ទឹក នៅសល់ដី ចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រកន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្ត បាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ ដែលមានតម្លៃចាប់ពី ១៣៨,៨០០ដុល្លារឡើងទៅ។ បានន័យថា តម្លៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។  
 
ចំណែក លោកស្រី ឃួន លក្ខិណា អគ្គនាយិការង ក្រុមហ៊ុន Monarchy land & Investment និងជាតំណាង គំរោងបុរីខេមរភូមិ ក៏បានបន្ថែមដែរថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព ។«បុរីខេមរភូមិរបស់យើងនេះ គឺមានទីតាំងភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល  បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ, ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត  ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ»។


 
បើតាម លោកស្រី ឃួន លក្ខិណា បន្ទាប់ ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោង អភិវឌ្ឈន៍ដំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ បន្តពីគម្រោងទីមួយនេះ  ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយ ពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដី ប្រមាណ៣០ហិកតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ។ «នៅទីនោះយើងនិង ប្រែក្លាយជាគម្រោងបែបលំនៅឋានសួនបរិស្ថានធម្មជាតិបៃតងសុទ្ធសាធ ហើយសង្ឍឹមថា នឹងទទួលបានការគាំទ្រដូចគ្នា និងបុរីខេមរភូមិនេះផងដែរ»៕




















































 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com