សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការក្រុងហាណូយកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលសម្លាប់មិត្តស្រីខ្លួន
13, Jun 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
តុលាការប្រជាជនក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែមិថុនា បានកាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទឃាតកម្មលើមិត្តស្រីរបស់ខ្លួន ក្រោយនាងសុំចែកផ្លូវ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Tuoi Tre News។


 
របាយការណ៍បានបង្ហាញថា បុរសឈ្មោះ Le Van Chung អាយុ៣៩ឆ្នាំ ដែលមានភរិយា និងកូនទៅហើយ ប៉ុន្តែក្រុមគ្រួសារនេះ មិនចុះសម្រុងនឹងគ្នាឡើយ ហើយក៏បានរស់នៅបែកគ្នាអស់រយៈពេលជាច្រើនខែ។
 
នៅឆ្នាំ២០១៩ Chung មានទំនាក់ទំនងស្នេហាជាមួយនារីឈ្មោះ DT (ឈ្មោះប្រឌិត) ដែលមានអាយុប្រហាក់ប្រហែលគ្នា និងជាស្ត្រីមេម៉ាយកូន៣។ 
Chung បានទៅរស់នៅជាមួយនារីរងគ្រោះ និងកូនរបស់នាង ក្នុងស្រុក Cau Giay ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក ហើយបកហាងស្ប៉ាមួយនៅទីនោះ រួមគ្នា។
 
ក្រោយមក នារីរងគ្រោះ បានតាមដានឃើញថា Chung មានស្រីថ្មីម្នាក់ទៀត គាត់ក៏សម្រេចចិត្តសុំចែកផ្លូវ បើទោះបីជាមួយមានការអង្វរកយ៉ាងណាក្តី។
ក្រោយការសុំបែក Chung ខឹងសម្បារយ៉ាងខ្លាំង ហើយបានយកកាំបិតចាក់មិត្តស្រីរហូតដល់ស្លាប់ មុនពេលព្យាយាមសម្លាប់ខ្លួនឯងកាលពីថ្ងៃទី១៧ ខែតុលា។
 
អ្នកទាំងពីរត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយកូនម្នាក់របស់ស្ត្រីរងគ្រោះ បានទៅទាន់ និងឃើញហេតុការណ៍។ ស្ត្រីរងគ្រោះបានស្លាប់ ខណៈ Chung ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ក្រោយជាសះស្បើយពីរបួស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com