កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ស្កុតឡែន ប៉ះឆែក ប៉ូឡូញជួបស្លូវ៉ាគី មុនអេស្ប៉ាញតទល់ជាមួយស៊ុយអែត
14, Jun 2021 , 5:40 pm        
រូបភាព
ដោយ៖ជា យូគៀង 
ការប្រកួត UEFA Euro Championship 2020 នារាត្រីនេះ មាន៣គូរ ដោយ​ ស្កុតឡែនជួប សាធារណរដ្ឋ ឆែកក្នុងពូល D មុនជំនួបពូល E រវាងប៉ូឡូញ និងស្លូវ៉ាគី ហើយបន្តទៅ​ការប៉ះគ្នា​ រវាង​អេស្ប៉ាញ ជាមួយស៊ុយអែត។

 
ជំនួបពូល D៖ ស្កុតឡែនស្វាគមន៍សាធារណរដ្ឋឆែក វេលាម៉ោង៨ យប់ នៅកីឡដ្ឋាន Hampden Park
 
ការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍បាល់ទាត់ Euro 2020 នេះជាលើកដំបូងរបស់ ស្កុតឡេនដែល បានឆ្លងកាត់មកដល់វគ្គចែកពូលនេះ ក្រោយពួកគេបានខកខានប្រកួតក្នុងពាន រង្វាន់ធំៗ ចាប់តាំងពីឆ្នាំ១៩៩៨។
 
 ពួកគេ​បានធ្លាក់​ ចេញពីការប្រកួតពានរង្វាន់ World Cup ឆ្នាំ ១៩៩៨ នៅបារាំងដោយកាលណោះ ចាញ់ម៉ារ៉ុក ៣-០។ ចំណែកសាធារណរដ្ឋឆែកសង្ឃឹមថានឹងទទួលបានលទ្ធផលល្អជាងការប្រកួត UEFA Nation League ២០២០ ដោយបានចាញ់ក្រោមថ្វីជើងរបស់ស្កុតឡេនសរុបលទ្ធផលទាំងពីរជើង ៣-១។
 
សម្រាប់ជំនួបផ្សេងទៀត ក្នុង​ជំនួប​ដំបូងក្នុងពូល E ប៉ូឡូញត្រូវប្រកួតទល់ជាមួយ ស្លូវ៉ាគី នៅកីឡដ្ឋាន Saint Peterburg ប្រទេសរុស្ស៊ីនាវេលាម៉ោង១១យប់ មុនពេល​ម្ចាស់ជើងឯក៣ជំនាន់អេស្ប៉ាញ ស្វាគមន៍ស៊ុយអែត​នាកីឡដ្ឋាន Estadio de La Cartuja នាវេលាម៉ោង២យប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com