កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ Patrik Schick ស៊ុតបញ្ចូលទី ២គ្រាប់ជួយឲ្យសាធារណៈរដ្ឋឆែកឈរកំពូលតារាងពូល D លើអង់គ្លេស
14, Jun 2021 , 10:09 pm        
រូបភាព
ដោយ៖ជា យូគៀង

ការប្រកួត UEFA Euro  ២០២០ សាធារណៈរដ្ឋឆែកទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះស្កុតឡេនដោយលទ្ធផល ២-០។ សាធារណៈរដ្ឋឆែកឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ខណៈក្រុមអង់គ្លេសធ្លាក់មកឈរលេខពីរក្នុងពូល D។



កីឡាករខ្សែប្រយុទ្ធ Patrik Schick តែតបញ្ចូលទីគ្រាប់ទីមួយនៅនាទី៤២ ដែលបញ្ជូនបាល់ដោយកីឡាករ Vladimir Coufal។ ខ្សែប្រយុទ្ធក្រុម Bayer 04 Leverkusen រូបនេះ ស៊ុតគ្រាប់ទីពីរនៅនាទី៥២ ដោយការស៊ុតបាល់វាយបកពីចម្ងាយពាក់កណ្តាលតារាង។ ២គ្រាប់នេះ នាំឱ្យសាធារណរដ្ឋឆេក ឈរកំពូលតារាងលើអង់គ្លេស ដោយសារគ្រាប់ស៊ុតបញ្ចូលទីលើស១គ្រាប់។ 
 
សាធារណៈរដ្ឋឆែកមាន៣ពិន្ទុពីការស៊ុតពីគ្រាប់ដោយមិនទាន់របូតសំណាញ់ទីមួយគ្រាប់នៅឡើយ។ ក្រុមតោកំណាចអង់គ្លេសមាន៣ពិន្ទុដូចគ្នាឈរលេខពីរបណ្ដោះអាសន្ន។ ចំណែក ក្រូអាស៊ី ឈរលេខបី ខណៈស្កុតឡេនឈរលេខបួនបាតតារាង។
 
 
សូមជម្រាបថា ការប្រកួតបើកឆាកពូល D អង់គ្លេសបានទទួលជ័យជម្នះ ១-០  លើក្រូអាស៊ី នាកីឡដ្ឋាន Wembley។ គ្រាប់តែ១គ្រាប់របស់ក្រុមតោកំណាច គឺរកបានដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទី៥៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com