COVID-19
ជាតិ
ខេត្តព្រះសីហនុ បន្តផ្អាកការលក់គ្រឿងស្រវឹង២សប្តាហ៍ទៀត
25, Jun 2021 , 6:39 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ មិថុនា ដល់ថ្ងៃទី៨ កក្កដា ឆ្នាំ២០២១ ។  សេចក្ដីណែនាំរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ការបន្តវិធានការនេះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ ខណៈការរាលដាលជំងឺកូវីដនៅក្នុងខេត្តមិនទាន់ទប់ស្កាត់បានទាំងស្រុង និងនៅមានការឆ្លងជាបន្តបន្ទាប់នោះ។


ចំពោះករណី បុគ្គល ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធមិនគោរពតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត  នឹងត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ នេះបើតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ។ 
 
គិតមកដល់ពេលនេះ  កម្ពុជាមានអ្នកឆ្លង ៤៦ ០៦៥នាក់ ក្នុងនោះ២០៣៨នាក់ជាករណីនាំចូល, ជាសះស្បើយសរុប ៤០៧៦៩នាក់ និងស្លាប់ ៥០៩នាក់៕
 

Tag:
 ព្រះសីហនុ
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com