COVID-19
ជាតិ
វ៉ាក់សាំង Sinovac ១លានដូសទៀត មកដល់កម្ពុជាហើយ
26, Jun 2021 , 10:32 am        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំង Sinovac ១លានដូសទៀត មកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៦ មិថុនា។ វ៉ាក់សាំងនេះ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងទិញលក់រវាងរដ្ឋាភិបាលកម្ពុជា និងចិន។


 
បើតាមគម្រោងនោះ កម្ពុជា នឹងទទួលបានវ៉ាក់សាំង១លានដូសទៀត នៅថ្ងៃទី២៨ មិថុនា។ ចំណែកនៅខែកក្កដាវិញ កម្ពុជា នឹងទទួលបាន៣លានដូសពីរដ្ឋាភិបាលចិន។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
 
បើគិតទាំងវ៉ាក់សាំង Sinovac ១លានដូសនេះទៀត កម្ពុជាមានវ៉ាក់សាំងចំនួន១០លានដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ។ ក្នុងនោះវ៉ាក់សាំង Sinoivac ៦,៥ លានដូស, Sinopham ៣,២លានដូស និង AstraZineca ៣២៤,០០០ដូស។ វ៉ាក់សាំង Sinopham ជាជំនួយរបស់ចិន ចំណែក AstraZineca ជាជំនួយពីCOVAX។
 
គិតមកដល់ពេលនេះ រដ្ឋាភិបាល បានចាក់វ៉ាក់សាំងឱ្យមន្ត្រីរាជការ និងពលរដ្ឋទូទាំងប្រទេសជាង៣,៨លាននាក់ហើយ ដែលស្មើ៣៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងយ៉ាងតិចឱ្យបាន១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងទាំង២ដូស មានជាង២,៨ លាននាក់។ បើតាមគម្រោងរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងឱ្យពលរដ្ឋយ៉ាងតិច៥លាននាក់ នៅត្រឹមបំណាច់ឆ្នាំ២០២១នេះ ។ ចំពោះផែនការចាក់វ៉ាក់សាំង គឺមិនគិតថ្លៃឡើយ។
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com