COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មី ៧៤៥នាក់ ខណៈអ្នកស្លាប់១៤នាក់ទៀត
26, Jun 2021 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អ្នកឆ្លងកូវីដ-១៩ថ្មី ៧៤៥នាក់ទៀត ខណៈអ្នកជាសះស្បើយ ៦៧០ នាក់ និងស្លាប់ ១៤នាក់ នៅថ្ងៃទី២៦ មិថុនា។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល។


 
អ្នកឆ្លងថ្មីនេះ មានអ្នកដំណើរពីបរទេស ៦២នាក់ និងករណីឆ្លងសហគមន៍ ៦៨៣ នាក់។ គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងសរុប៤៦,៨១០នាក់ ក្នុងនោះករណីនាំចូល២១០០នាក់។ ចំណែកអ្នកជាសះស្បើយ៤១,៤៣៩ នាក់ និងស្លាប់៥២៣ នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com