ជាតិ
សង្គមជាតិ
ឆេះផ្ទះមួយកន្លែងក្នុងខណ្ឌដូនពេញ ធ្វើឱ្យមនុស្ស៤នាក់ស្លាប់
29, Jun 2021 , 9:22 am        
រូបភាព
ភ្នំពេញ៖ មនុស្ស៤នាក់ស្លាប់ និងរបួសម្នាក់ នៅក្នុងករណីភ្លើងឆេះផ្ទះមួយកន្លែង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះអគ្គិភ័យនេះ គឺបានកើតឡើងនៅម៉ោង៤កន្លះទៀបភ្លឺ នាថ្ងៃទី២៩មិថុនានេះ។

 
គ្រោះអគ្គិភ័យនេះក្រៅពីបង្កឱ្យមនុស្ស៤ស្លាប់ហើយនោះ ក៏បានធ្វើឱ្យផ្ទះជាន់ផ្ទាល់ដីឆេះទាំងស្រុង ព្រមទាំងឆេះរថយន្ត Ford Willdrak ១គ្រឿង, រថយន្ត Luxus ១គ្រឿង និងឆេះម៉ូតូចំនួន៧គ្រឿងទៀត ផងដែរ។ 
 
ចំពោះអ្នកស្លាប់ក្នុងហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ច មិនទាន់ស្គាល់អត្តសញ្ញាណទេ។ ដោយឡែកបុរសម្នាក់ដែលរងរបួសក្នុងគ្រោះអគ្គិភ័យនេះ មានឈ្មោះ ម៉ូច សីហា វ័យ២៤ឆ្នាំ ជាមន្ត្រីកិច្ចសន្យាអគ្គិភ័យ។  ករណីអគ្គិភ័យនេះ គេមិនទាន់រកមូលហេតុឃើញនៅឡើយ។ នេះបើតាមបញ្ជាក់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕ 
 
 

Tag:
 ឆេះផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com