COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន ពិចារណាបន្តអនុវត្តវិធានការរឹតត្បិតរហូតដល់ព្រឹត្តិការណ៍អូឡាំពិកតែម្ដង
01, Jul 2021 , 9:29 am        
រូបភាព
ជប៉ុន ពិចារណាបន្ថែមលើវិធានការរឹតត្បិតពី២សប្តាហ៍ទៅ១ខែ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលនឹងគ្របដណ្ដប់ដល់ពេលអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅតែម្ដង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនចុះផ្សាយដូច្នេះ ស្របពេលចំនួនអ្នកឆ្លងច្រើនទៅៗ។



បច្ចុប្បន្ន ក្រុងតូក្យូ និងតំបន់ផ្សេងមួយចំនួនទៀតដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដែលនឹងបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា។ ការកើនឡើងចំនួនករណីឆ្លងបំប្លែងថ្មី បានធ្វើឱ្យមន្រ្តីរៀបចំអូឡាំពិកព្រួយបារម្ភ ពិសេសវត្តមានអ្នកគាំទ្រ ក្រោយមានការប្រកាសអនុញ្ញាតឱ្យអ្នកទស្សនាចូលក្នុងកីឡដ្ឋានផ្ទាល់។
 
យោងតាមកាសែត Mainichi Shimbun រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការពង្រីកវិធានការរឹតត្បិតពី២ទៅ៤សប្តាហ៍បន្ថែមទៀត ដែលនេះជារយៈពេលស្របគ្នាជាមួយនឹងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ផងដែរ។ អូឡាំពិកតូក្យូ នឹងត្រូវបើកការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដា តទៅ។
 
បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងថ្មីនៅជប៉ុនដែលកើនឡើងជាលំដាប់ បានធ្វើឱ្យមានការព្រួយបារម្ភខ្លាចលើការរាលដាលក្នុងចំណោមអត្តពលិក បុគ្គលិ និងមន្ត្រី ដែលនាំឱ្យមានបញ្ហាដល់ព្រឹត្តិការណ៍។ ជាក់ស្ដែង មន្ត្រីប្រតិភូអូឡាំពិករបស់អ៊ូហ្គង់ដាធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេធ្វើដំណើរទៅដល់ទឹកដីជប៉ុន។
 
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ជប៉ុនបានកើនឡើងករណីឆ្លងកូវីដ-១៩ ដល់ជិត៨០ម៉ឺននាក់ហើយ ក្នុងនោះស្លាប់ជាង១៤០០០ករណី និងសះស្បើយជាង៧៦ម៉ឺនករណី។
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com