COVID-19
ជាតិ
សេដ្ឋកិច្ច
ប្រាក់សប្បុរសជនដែលទទួលបាន​ក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ មានជាង​១២២លាន​ដុល្លារអាមេរិក
01, Jul 2021 , 9:02 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ឲ្យ​ដឹងថា ចលនាសប្បុរសធម៌ដែលរាប់ចាប់តាំងពីព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា នាំឲ្យ​រដ្ឋទទួលបាន​ប្រាក់ជាង​១២២លាន​ដុល្លារអាមេរិក។ ថវិកាទាំងនោះ ត្រូវបាន​ប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំង ការទិញឧបករណ៍តេស្តរហ័ស និង១៥លាន៤សែន៣០០ដុល្លារ ត្រូវបានយកទៅទិញមន្ទីរពេទ្យមួយផងដែរ។ ប្រមុខរដ្ឋាភិបាលបានអះអាងបែបនេះនាអំឡុងពេល ដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។



សម្តេច ហ៊ុន សែន បានរៀបរាប់ថា ក្នុងចំណោមថវិការបស់សប្បុរសធម៌សរុប១២២,២៣៦,៥៧៥ដុល្លារ ដែលប្រើសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មានជិត១០២លានដុល្លារ ប្រើសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ-១៩ និងថវិកាចំនួន៥,៥លានដុល្លារទៀត គឺប្រើប្រាស់សម្រាប់ទិញឧបករណ៍ធ្វើតេស្តរហ័ស(Rapid Test) រកមេរោគកូវីដ-១៩។  ដោយឡែក ថវិកាជាង១៥,៤លានដុល្លារ ទៀតនោះ រាជរដ្ឋាភិបាល បានយកទៅទិញមន្ទីរឯកជនមួយកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយបច្ចុប្បន្ន មន្ទីរពេទ្យនោះ មានឈ្មោះថា «មន្ទីរពេទ្យហ្លូងម៉ែ»។

© រក្សាសិទ្ធិដោយ thmeythmey.com