អន្តរជាតិ
វៀតណាម បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរលានដូសពីអាមេរិក
10, Jul 2021 , 3:09 pm        
រូបភាព
រូបភាព៖ VnExpress
រូបភាព៖ VnExpress
វៀតណាម បានទទួលវ៉ាក់សាំង ២លានដូសលើកដំបូងពីការបរិច្ចាគរបស់អាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក នៅទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកក្កដា។ ការមកដល់នៃវ៉ាក់សាំងទាំងនោះ ធ្វើឡើងស្របពេលវៀតណាម កំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ ។


តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក វ៉ាក់សាំងក្រុមហ៊ុន Moderna  បានដឹកមកដល់វៀតណាមហើយ តាមរយៈយន្តការណ៍COVAX។ វ៉ាក់សាំងនេះ គឺជាផ្នែកមួយនេះគម្រោងរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលផ្តល់វ៉ាក់សាំង ៨០លានដូស ឱ្យប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធជាមួយជំងឺឆ្លងសកល។ 
 
ថ្លែងក្នុងកម្មវិធីប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ភារធារីអាមេរិក លោកChristopher Klein បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះ គឺជាក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងសកល និងជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់រូប ដើម្បីមករស់នៅក្នុងគន្លងធម្មតាវិញ។ 
 
មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំង ៣,៩៨លានដូសហើយ ឱ្យប្រជាជនខ្លួន ខណៈមនុស្សចំនួន ២៥ម៉ឹននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ វៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ក្រុមហ៊ុន Moderna ជាបន្ទាន់នៅក្នុងខែមិថុនាកន្លងទៅ៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com