កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ពិន័យសហព័ន្ធបាល់ទាត់អង់គ្លេស​៣ម៉ឺនអឺរ៉ូ ដោយសារទង្វើអ្នកគាំទ្រនាជំនួបជាមួយដាណឺម៉ាក
10, Jul 2021 , 7:27 pm        
រូបភាព
ពន្លឺឡាស៊ែរបាញ់លើមុខអ្នកចាំទីដាណឺម៉ាក ពេលត្រៀមចាប់ប៉េណាល់ទី
ពន្លឺឡាស៊ែរបាញ់លើមុខអ្នកចាំទីដាណឺម៉ាក ពេលត្រៀមចាប់ប៉េណាល់ទី
 សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ត្រូវបាន​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពិន័យចំនួន​៣ម៉ឺនអឺរ៉ូ (ជាង៣៥០០០ដុល្លារ) ទាក់ទងនឹងទង្វើមិនគប្បីចំនួន​៣ចំណុចដែលក្រុមអ្នកគាំទ្របង្ករឡើងនាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ជាមួយដាណឺម៉ាក។




ករណីអ្នកគាំទ្រ​បាញ់ពន្លឺឡាស៊ែរលើមុខអ្នកចាំទីដាណឺម៉ាក Kasper Schmeichel ពេលត្រៀមចាប់បាល់ប៉េណាល់ទីរបស់ Harry Kane ជាចំណុច​១នេះការពិន័យ រីឯចំណុចពីរទៀត រួមមាន ការបង្ករសំឡេងរំខានពេលគោរពភ្លេចជាតិដាណឺម៉ាក និងដុតកាំជ្រួច។

តាមពិតទៅក្រោយ​ការប្រកួតដែលអង់គ្លេសឈ្នះ ២-១ តំណាងសហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក ក៏បានស្វែងរកវិធីដាក់ពាក្យប្តឹងផងដែរ ប៉ុន្តែក្រោយមក បានសម្រេចចិត្តឈប់ប្រឹងវិញ មុនពេលដែល UEFA បើកការស៊ើបអង្កេតផ្លូវការ៕


© រក្សាសិទ្ធិដោយ thmeythmey.com