អន្តរជាតិ
នាយករដ្ឋមន្រ្តីអាល់ហ្សេរី ដែលទើបឡើងកាន់តំណែង ឆ្លងជំងឺកូវីដ-១៩
11, Jul 2021 , 12:34 pm        
រូបភាព
លោក Ayman Benabderrahmane កាលជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ រូបភាព៖ AFP
លោក Ayman Benabderrahmane កាលជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអាល់ហ្សេរី លោក Ayman Benabderrahmane ដែលទើបឡើងកាន់តំណែង បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ នៅថ្ងៃទី១០ ខែកក្កដា។


 
លោកនាយករដ្ឋមន្រ្តី Ayman Benabderrahmane ដែលទើបរៀបចំរដ្ឋាភិបាលថ្មី នៅថ្ងៃទី៧ ខែកក្កដា បានតេស្តវិជ្ជមាននៃកូវីដ-១៩ និងដាក់ចត្តាឡីស័ករយៈពេល ៧ថ្ងៃ។ បើទោះជាត្រូវជាប់ចត្តាឡីស័កក្តី លោកនឹងបន្តដឹកនាំរដ្ឋាភិបាល តាមប្រព័ន្ធអនឡាញដដែល។ 
 
បន្ទាប់ពីនាយករដ្ឋមន្រ្តីមានផ្ទុកជំងឺកូវីដ-១៩ ប្រធានាធិបតីអាល់ហ្សេរី បានបញ្ជាឱ្យរដ្ឋាភិបាលអនុវត្តការរក្សាគម្លាត និងការពាក់ម៉ាស់នៅទូទាំងប្រទេសទាំងអស់ ដើម្បីទប់ស្កាត់ជំងឺឆ្លង។ ការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ក៏ត្រូវធ្វើដែរ។ មកទល់ពេលនេះ ប្រទេស ដែលស្ថិតនៅតំបន់អាហ្វ្រ៊ិកខាងជើងមួយនេះ បានផ្តល់វ៉ាក់សាំងចំនួន ២,៥លានដូសឱ្យប្រជាជនរបស់ខ្លួនហើយ។ 
ចំណែកករណីឆ្លងជំងឺកូវីដ-១៩ សរុបរបស់អាល់ហ្សេរី មានចំនួនជាង ១៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជិត ៤ពាន់នាក់៕ 
 

Tag:
 អាល់ហ្សេរី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com