កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះពាន Grand Slam លើកទី២០ តាមស្មើកំណត់ត្រា Federer និង Nadal
12, Jul 2021 , 8:29 am        
រូបភាព
កីឡាករវាយកូនបាល់ស៊ែប៊ី Novak Djokovic បានឈ្នះពាន Wembledon លើកទី៦ ក្រោយជ័យជម្នះលើកីឡាករអ៊ីតាលី Matteo Berrettini នៅវគ្គផ្តាច់ព្រ័ត្រ។ ជោគជ័យនេះ នាំឲ្យ Djokovic ឈ្នះពានក្របខណ្ឌ Grand Slam សរុបចំនួន២០ស្មើ Roger Federer និង Rafael Nadal។

 
ក្នុងការប្រកួតលើទីលាន Centre Court កីឡាករវ៍យ៣៤ឆ្នាំរូបនេះ បានយកឈ្នះក្នុងលទ្ធផល ៦-៧ (៤-៧) ៦-៤ ៦-៤ ៦-៣។ វាជាការឈ្នះពាន Grand Slam ទាំង៣ក្នុងឆ្នាំ២០២១របស់ Djokovic ខណៈ Berrenttini អាយុ២៥ឆ្នាំ នៅមិនមានពានរង្វាន់ក្នុងដៃនោះឡើយ។
 
«ខ្ញុំត្រូវតែគោរពចំពោះ Rafa និង Roger។ ពួកគាត់ជាវីរបុរសក្នុងវិស័យវាយកូនបាល់ និងជាកីឡាករដ៏អស្ចារ្យដែលខ្ញុំបានលេងជាមួយ»។ Djokovic បានថ្លែងយ៉ាងដូច្នេះ ក្រោយទទួលបានកំណត់ត្រាស្មើកីឡាករអេស្ប៉ាញ និងស្វីស។
 
Grand Slam ដែល Djokovic បានឈ្នះមាន Australian Open ៩លើក Wimbledon ៦លើក US Open ៣លើក និង French Open ២លើក៕
 
 
 
 

Tag:
 Grand Slam
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com