COVID-19
ជាតិ
COVID-19៖ ឆ្លងថ្មីជិត១ពាន់នាក់ ករណីស្លាប់ ៣៩នាក់​ជាចំនួនខ្ពស់បំផុត
15, Jul 2021 , 12:12 pm        
រូបភាព
ក្រុមគ្រូពេទ្យរៀបចំបូជាសពស្ត្រីវ័យ ៧៩ឆ្នាំ ដែលស្លាប់ដោយសារកូវីដ-១៩  កាលពីថ្ងៃទី១៣កក្កដា។ រូបថត៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
ក្រុមគ្រូពេទ្យរៀបចំបូជាសពស្ត្រីវ័យ ៧៩ឆ្នាំ ដែលស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី១៣កក្កដា។ រូបថត៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
មនុស្សចំនួន ៩៩៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៦៧នាក់ ជាករណីនាំចូល។ ចំណែកអ្នកស្លាប់មានដល់ទៅ ៣៩នាក់ ដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត និងដែលធ្វើចំនួន ស្លាប់សរុបនៅកម្ពុជា កើនជាង ១ពាន់នាក់។ អ្នកជាសះស្បើយបន្ថែម មានចំនួន ៨១៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដានេះ។

 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦៤៦១១នាក់ ក្នុងនោះ ៥៥១៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៦១៧៨ នាក់ និងស្លាប់សរុប ១០២៥នាក់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com