COVID-19
ជាតិ
COVID-19៖មាន​៥៧៧នាក់បន្ថែម ធ្វើឱ្យករណីឆ្លងសរុបនៅកម្ពុជាកើនជាង៧.៩ម៉ឺននាក់ ​
03, Aug 2021 , 11:52 am        
រូបភាព
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺ​ផ្ទុក​មេរោគកូវីដ-១៩​ដែលតា នាថ្ងៃទី២ ខែសីហា។
ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺ​ផ្ទុក​មេរោគកូវីដ-១៩​ដែលតា នាថ្ងៃទី២ ខែសីហា។
​មនុស្ស​ចំនួន ៥៧៧នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​ ២២៤នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៦២៨នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​២៩នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែសីហា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៩.០៥១នាក់ ក្នុងនោះ ១១.១៩៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧២.១៤៥​នាក់ និង​ស្លាប់​សរុប ១.៤៧១នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com