អត្ថបទពាណិជ្ជកម្ម
ផ្សារអូក្រាអាហារធម្មជាតិ លើកស្ទួយសុវត្ថិភាពចំណីអាហារ និងជីវភាពកសិករខ្មែរ ដោយមានកម្មវិធីថែមក្រមាអ្នកកោះដាច់ជូនអតិថិជន
06, Aug 2021 , 11:41 am        
រូបភាព
ភ្នំពេញ៖ ផ្សារអូក្រាអាហារធម្មជាតិ ជាផ្សារដែលប្រមូលទិញកសិផលសរីរាង្គរបស់ប្រជាកសិករពីតាមបណ្ដាខេត្ត ក្នុងគោលបំណងចូលរួមលើកស្ទួយសុវត្ថិភាពចំណីអាហាររបស់អតិថិជន និងជីវភាពកសិករខ្មែរ។ ជាមួយគ្នានេះ អតិថិជនដែលទិញទំនិញដូចជា បន្លែ ត្រី សាច់ ផ្លែឈើ និងគ្រឿងទេសផ្សេងៗ នៅផ្សារអូក្រាអាហារធម្មជាតិ ចាប់ពី៨ម៉ឺនរៀល នឹងទទួលបានក្រមា ត្បាញដោយសិប្បករនៅកោះដាច់មួយយ៉ាងស្រស់ស្អាត។
 
បន្លែ ត្រី សាច់ ផ្លែឈើស្រស់ៗ រួមទាំងអង្ករ និងគ្រឿងទេសជាច្រើនប្រភេទ ត្រូវបានដាក់លក់នៅផ្សារអូក្រាអាហារធម្មជាតិ ដើម្បីបម្រើដល់អតិថិជន ដែលចង់ទទួលទានចំណីអាហារមានសុវត្ថិភាព។ ផ្សារអូក្រាអាហារធម្មជាតិ ផ្ដល់នូវទំនុកចិត្តដល់អតិថិជន ចំពោះបន្លែ ត្រី សាច់ និងផ្លែឈើ ដែលសុទ្ធសឹងជារបស់ធម្មជាតិ និងសរីរាង្គ តាមស្ដង់ដា។ 
 
សូមអញ្ជើញទស្សនាវីដេអូទិដ្ឋភាពផ្សារអូក្រាអាហារធម្មជាតិ និងព័ត៌មានមួយចំនួនដូចតទៅ៖
 


កាន់តែពិសេស សម្រាប់អតិថិជន ដែលទិញទំនិញនៅផ្សារអូក្រាអាហារធម្មជាតិ ចាប់ពី៨ម៉ឺនរៀលទៅ នឹងទទួលបានក្រមា ដែលត្បាញដោយសិប្បករខាងកោះដាច់។ ជាមួយគ្នានេះ ក្នុងបរិបទកូវីដ-១៩នេះ ផ្សារអូក្រាអាហារធម្មជាតិ ក៏មានបម្រើសេវាកម្មដឹកជញ្ជូនទំនិញ ម្ហូបអាហារ ដល់គេហដ្ឋានអតិថិជន ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារចូលប្រអប់សាររបស់ផ្សារអូក្រាអាហារធម្មជាតិប៉ុណ្ណោះ។ 
 
ផ្សារអូក្រាអាហារធម្មជាតិ ចាប់បើកពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់ មានទីតាំងស្ថិតនៅផ្ទះលេខ ១៥១ ផ្លូវ ៥៩២ កែង៣៣៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទំនាក់ទំនងលេខទូរសព្ទ ០៨៧ ៧៤៩ ០០០/០៧៨ ៩០០ ៥៩២៕ 
 













Tag:
 កសិកម្ម
  ផ្សារអូក្រាអាហារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com