កីឡាអន្តរជាតិ
អន្តរជាតិ
មុនបើករដូវកាលថ្មី១អាទិត្យ Premier League រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩នាក់
11, Aug 2021 , 8:29 am        
រូបភាព
Premier League នៅថ្ងៃទី៩ ខែសីហា បានរកឃើញកីឡាករ និងបុគ្គលិកក្លិបចំនួន ៩ នាក់ឆ្លងជំងឺកូវីដ-១៩ ពោលគឺមួយសប្តាហ៍មុនពេលរដូវកាលឆ្នាំ ២០២១-២២ ចាប់ផ្តើម។


ក្របខណ្ឌលីគកំពូលអង់គ្លេស នឹងចាប់ផ្តើមការប្រកួតប្រជែងនៅរដូវកាលថ្មី នៅថ្ងៃទី១៣ ខែសីហាចុងសប្តាហ៍នេះ ដោយជំនួបបើកឆាកដំបូងគេជាការជួបគ្នារវាងក្រុមភ្ញៀវ Arsenal និងម្ចាស់ផ្ទះ Brentford នៅវេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
នៅមុនការប្រកួត ក្រុមទាំងអស់ត្រូវទទួលការធ្វើតេស្តនៅចន្លោះថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៨ ខែសីហាលើកីឡាករ និងបុគ្គលិកចំនួន ៣,១១៨នាក់។ ក្នុងចំណោមអ្នកធ្វើតេស្តជាង៣ពាន់នាក់ ក្នុងរយៈពេលមួយអាទិត្យនេះ រកឃើញ៩នាក់វិជ្ជមានកូវីដ-១៩។
 
ក្របខណ្ឌ Premier League នឹងរក្សាកម្មវិធីធ្វើតេស្តរាល់ពីរដងក្នុងមួយសប្តាហ៍។ ហើយរដូវនេះពួកគេនឹងប្រើឧបករណ៍តេស្ត ដែលមានសមត្ថភាពខ្ពស់ ដើម្បីដំណើរការប្រកួតឱ្យបានល្អ ស្របពេលកីឡដ្ឋានទាំងអស់ត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលទស្សនាផ្ទាល់ មួយចំនួនធំឡើវិញ នៅរដូវកាល ២០២១-២២នេះ។
 
លីគកំពូលអង់គ្លេស រួមទាំងលីគកំពូលៗដទៃទៀតនៅអឺរ៉ុប បានផ្អាកការប្រកួតលើកដំបូង នៅខែមីនា ឆ្នាំ២០២០ ដោយសារការរីករាលដាលជំងឺកូវីដ។ ក្រោយមក បើទោះការប្រកួតដំណើរការឡើងវិញ ប៉ុន្តែប្រកួតដោយបិទទ្វារកីឡដ្ឋានចាប់តាំពីចុងរដូវកាល ២០១៩-២០ រហូតដល់ពេញមួយរដូវកាល ២០២០-២១។
 
ដោយសារជំងឺរាតត្បាតនេះ ក្រុម Manchester United, Arsenal, Aston Villa និង Chelsea បានបង្ខំចិត្តលុបចោលការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលជាច្រើនប្រកួតរៀងៗខ្លួន៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com