COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៤២៣នាក់ សះស្បើយ៥៤១នាក់ និងស្លាប់២០នាក់
× មនុស្សចំនួន៤២៣នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ៦៧នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន៥៤១នាក់បន្ថែម និងអ្នកស្លាប់មាន២០នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ខែសីហានេះ។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៨៤.២៦២នាក់ ក្នុងនោះ ១២.៥០២នាក់ ជាករណីនាំចូល។ ជាសះស្បើយមានចំនួន ៧៨.៩៧២ នាក់ និងស្លាប់សរុប១.៦៥៤នាក់។ បើតាមរបាយការណ៍ក្រសួងសុខាភិបាល អ្នកជំងឺដែលនៅសល់តែជាង ៣.៥០០នាក់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com