ជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
16, Aug 2021 , 9:55 am        
រូបភាព
ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​​កម្ពុជា និង សម្តេចម៉ែ ​នរោត្តម មុនីនាថ សីហនុ បានយាងចេញពីកម្ពុជា ទៅ​ក្រុងប៉េកាំង ប្រទេសចិន នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ដើម្បីពិនិត្យព្រះរាជសុខភាព។

 
វត្តមានជូនព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រឹកនេះ មានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើន​រូបទៀត និងមានវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាផងដែរ៕
 
 
 
 

Tag:
 ព្រះមហាក្សត្រ
 សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com