COVID-19
ជាតិ
កូ​វីដ​-១៩៖​ ឆ្លង​ថ្មី៥៩៣នាក់ ខណៈអ្នកស្លាប់សរុបកើនដល់ជាង១.៧០០នាក់
16, Aug 2021 , 11:44 am        
រូបភាព
មនុស្ស​ចំនួន ៥៩៣​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២៣៦ នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន​៨០៦ នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​២១នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ​។​

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨៦.០៤១ នាក់ ក្នុងនោះ១៣.១១៨នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៨១.២០២​នាក់  និង​ស្លាប់​សរុប​១.៧០៤នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com