កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលទាំង៥នៅអឺរ៉ុប បាត់ចំណូលពីការប្រកួតជាង២ពាន់លានដុល្លារ ដោយសារកូវីដ-១៩
25, Aug 2021 , 4:21 pm        
រូបភាព
លីគកីឡាបាល់ទាត់កំពូលទាំង ៥ នៅអឺរ៉ុប បាត់ចំណូលពីការប្រកួតជាង២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីអ្នកទស្សនាភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូលកីឡដ្ឋាន ដោយសារជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ការរបស់ក្រុមហ៊ុនសវនកម្ម KPMG ដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។


លីគកំពូលទាំង៥ របស់អឺរ៉ុបដែលរួមលីគកំពូលអង់គ្លេស Premier League អ៊ីតាលីលី Serie Aអេស្ប៉ាញ La Liga លីគកំពូលអាល្លឺម៉ង់ Bundesliga និងលីគកំពូលបារាំង Ligue 1 ទទួលបានចំណូលសរុបអំឡុងពេលវិបត្តកូវីដ-១៩ ត្រឹមតែ ២,៣៥ពាន់លានដុល្លារប៉ុណ្ណោះ។
 
ការខាតបង់ប្រាក់ចំណូលដែលបានព្យាករណ៍ដោយ KPMG មានចំនួន ៥៨៧ លានដុល្លារ បន្ទាប់ពីក្លិបទាំងនោះរងផលប៉ះពាល់នៅរដូវកាល ២០១៩-២០ នៅពេលមេរោគរាតត្បាតវាយលុកខ្លាំងលើកដំបូង។ អំឡុងខែមីនាឆ្នាំ ២០២០ កីឡាត្រូវបានផ្អាកមួយរយៈ មុនពេលបន្តការប្រកួតឡើងវិញដោយគ្មានអ្នកទស្សនា។
 
របាយការណ៍របស់ក្រុមហ៊ុនសវនកម្មនេះបង្ហាញទៀតថា នៅរដូវកាល ២០២០-២១ លីគធំៗ ទាំង ៥ បន្តកើនឡើងការបាត់ប្រាក់ចំណូលពីការប្រកួតរហូតដល់ទៅ ២,៣៥ពាន់លានដុល្លារថែមទៀត ដោយសារតែបិទទ្វារកីឡដ្ឋានពេញមួយរដូវកាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
យ៉ាងណាក៏ដោយ នៅរដូវកាលថ្មី ២០២១-២២ នេះ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ក្លិបធំៗអាចនឹងមានភាពប្រសើរមកវិញ ដោយសារមានការអនុញ្ញាតឱ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើងវិញ។
មានតែក្របខណ្ឌ Premier League និង Ligue 1 ប៉ុណ្ណោះចំណោមលីគធំទាំង៥ ដែលបានអនុញ្ញាតឱ្យមានអ្នកគាំទ្រផ្ទាល់ពេញកីឡដ្ឋានប្រកួតឡើងវិញនៅរដូវកាលនេះ ក្រៅពីនោះនៅកំណត់ចំនួននៅឡើយដើម្បីទប់ស្តាតកូវីដ-១៩។
 
La Liga អនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានត្រឹម៤០ភាគរយនៃសមត្ថភាពផ្ទុកសរុ ហើយអ្នកគាំទ្រតម្រូវឱ្យពាក់ម៉ាស់ថែមទៀត។ Serie A អនុញ្ញាតឱ្យមានអ្នកគាំទ្រពាក់កណ្តាល និងតម្រូវឱ្យបង្ហាញប័ណ្ណចាក់វ៉ាកសាំងបង្កាជំងឺកូវីដ-១៩ផង។ 
 
Bundesliga របស់អាល្លឺម៉ង់ កំណត់ចំនួនអ្នកចូលរួមគាំទ្រក្នុងឡដ្ឋាន ត្រឹម ២៥០០០ នាក់ប៉ុណ្ណោះ៕
 

Tag:
 KPMG
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com