អត្ថបទពាណិជ្ជកម្ម
មូលនិធិព្រីនស៍ ប្រារព្ធខួបលើកទី៦ ជាមួយនឹងការផ្លាស់ប្តូរម៉ាកយីហោ និងការពិនិត្យកែសម្រួលយុទ្ធសាស្ត្រឡើងវិញ
31, Aug 2021 , 11:10 am        
រូបភាព
[រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១] - មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌​ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការអនុម័ត នូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍ អំពីចក្ខុវិស័យថ្មី គឺ“រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។   មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌ របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើន ដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣​ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍ មានឈ្មោះជាភាសាចិនថា 太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។
 
ការផ្លាស់ប្តូរម៉ាកយីហោនេះ ធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញ យ៉ាងហ្មត់ចត់អស់រយៈពេល៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានា របស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាម៉េរិក។ ស្របតាមនិន្នាការថ្មីៗ ក្នុងចំណោមបណ្តាមូលនិធិដែលមានភាពស្រដៀងគ្នានានា នៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើង នៅក្នុងតំបន់ បាន និងកំពុងខិតខំប្រឹងប្រែង ពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួន ដូចដែលមូលនិធិព្រីនស៍ បានខិតខំ ដើម្បីឱ្យសកម្មភាពរបស់ខ្លួន កាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្ម បានកាន់តែជិតស្និទ្ធ ក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។
 
លោក ចេន ហ្ស៊ី (Neak Oknha Chen Zhi - 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មី គឺត្រូវបានណែនាំ ដើម្បីបង្ហាញពីសញ្ញានៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតក្របខណ្ឌយ៉ាងត្រឹមត្រូវ ដែលអាចនាំមកនូវភាពចាំបាច់ នៃការផ្លាស់ប្តូរសង្គមប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវក្នុងរយៈពេលវែង។ លោក ចេន ហ្ស៊ី (Neak Oknha Chen Zhi - 陈志公爵) បន្តថា៖“ដោយដើរតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ  ពួកយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃនិងត្រួតពិនិត្យដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយសម្រាប់ពេលអនាគត” ។
 
ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគសម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ចូលរួមជាផ្នែកមួយនៃ​កិច្ចខិតខំប្រឹងប្រែង ផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។ សកម្មភាពទាំងនេះ ធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាម៉េរិក របស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជា ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លាន​ដូស កាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតបរបស់ក្រុមហ៊ុនសាជីវកម្ម ទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១។ សកម្មភាពជាសារវន្តរបស់មូលនិធិព្រីនស៍ ក្នុងអំឡុងពេលមានវិបត្តិ បានទទួលនូវការសរសើរ ពីគណៈកម្មការវិនិច្ឆ័យអន្តរជាតិនានា។
 
លោក ចេន ហ្ស៊ី បានបន្ថែមថា ៖“យើងសង្ឃឹមថា ការកសាងអនាគតកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា នឹងដឹកនាំក្រុមការងាររបស់យើង នៅមូលនិធិព្រីនស៍ តាមរយៈយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន “ការកសាងជីវិតកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការវិនិយោគទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក លើគម្រោងក្នុងស្រុក។ ​កា​រធានាបាន នូវការស្តារឡើងវិញរបស់កម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងនារយៈពេលវែង ដែលពួកយើងនៅតែវិនិយោគ លើអនាគតរបស់ប្រទេសកម្ពុជា ហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ ដើម្បីធានាបាននូវភាពជោគ​ជ័យបន្ត​​ជានិរន្តរ៍របស់មូលនិធិព្រីនស៍” ៕
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com