អត្ថបទពាណិជ្ជកម្ម
អ្នកធ្លាប់ឮពីវិធីព្យាបាលបញ្ហាគ្មានបុត្រទេ យើងនឹងពន្យល់អ្នកខ្លះៗចំណុចនេះ!
31, Aug 2021 , 5:59 pm        
រូបភាព
 មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ទាំងបុរស និងស្ត្រី អាចប្រឈមមុខនឹងការមិនមានបុត្រ ។ ៨០ភាគរយ នៃស្ត្រីអាយុក្រោម ៣៥ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំ ដោយមិនបានការពារ។ ចំណែកស្ត្រី ដែលមានអាយុលើសពី៣៥ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី ៦ខែ។ មានកត្តាជាច្រើន ដែលបានរួមចំណែកដល់ការគ្មានកូន ក្នុងនោះរួមបញ្ចូលទាំងបញ្ហានៃការបញ្ចេញអូវុល ដៃស្បូនបិទ PCOS ជំងឺសរសៃប្រសាទ ក្រពេញទីរ៉ូអ៊ីត ចំនួនមេជីវិតឈ្មោលរបស់បុរសតិច ឬសូម្បីតែជំងឺមហារីក។ បញ្ហានេះ អាចឱ្យគ្រួសារនីមួយៗជួបវិបត្តិផ្លូវចិត្ត។ ទោះយ៉ាងណា ការព្យាបាលបញ្ហាគ្មានបុត្រ នឹងក្លាយជាដំណោះស្រាយប្រកបដោយក្តីសង្ឃឹម ដែលគ្រប់ក្រុមគ្រួសារអាចពិចារណាបាន។ តើវិធីព្យាបាលបញ្ហាគ្មានបុត្រដែលមានប្រសិទ្ធភាពបំផុតមានអ្វីខ្លះ?
 



ប្រសិនបើអ្នកពិចារណា ព្យាបាលបញ្ហាគ្មានបុត្រ មានជម្រើសជាច្រើនដែលអ្នកអាចពិចារណាដូចខាងក្រោម៖
 
ការបង្កកំណើតក្នុងវីត្រូ (IVF)
ការបង្កកំណើតក្នុងវីត្រូគឺជាដំណើរនៃការចិញ្ចឹមស៊ុត នៅក្នុងកែវ។ នៅពេលដែលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុងវានឹងត្រូវបញ្ជូនមកក្នុងខ្លួនមនុស្សវិញ។ IVF ត្រូវបានគេទទួលស្គាល់ថា ជាការបង្កកំណើតដ៏ល្បី ដែលបានជួយដល់ស្ត្រីដែលមានបញ្ហាគ្មានបុត្រ។
 
ការចាក់មេជីវិតឈ្មោល (ICSI)
ការចាក់មេជីវិតឈ្មោល គឺជាវិធីព្យាបាលទូទៅនឹងទទួលបានជោគជ័យបំផុត។ ICSIគឺជាដំណើរការនៃការបញ្ចូលមេជីវិតឈ្មោល ទៅក្នុងស៊ុតដើម្បីបង្កកំណើត។
ស្រដៀងទៅនឹងការព្យាបាលរបស់ IVF ដែរ នៅពេលស៊ុតលូតលាស់ ក្លាយទៅជាអំប្រ៊ីយ៉ុងវានឹងត្រូវបានផ្ទេរ មកក្នុងខ្លួនមនុស្សវិញ។ វិធីនេះ អាចធ្វើជាមួយ IVF ដើម្បីឱ្យការបង្កកំណើត មានប្រសិទ្ធភាពកាន់តែល្អ។
 
ការធ្វើរោគវិនិច្ឆ័យហ្សែន មុនពេលបង្កកំណើត(PGD)
PGD ត្រូវបានធ្វើឡើង ដើម្បីជួយក្នុងការកំណត់បញ្ហាសុខភាពឬភាពមិនប្រក្រតីណាមួយនៅក្នុងអំប្រ៊ីយ៉ុង និងជួយបញ្ឈប់ជំងឺតំណពូជមួយចំនួន ដែលអាចនឹងឆ្លងទៅកូន។
PGD ក៏ជាវិធីសាស្រ្តដ៏ត្រឹមត្រូវមួយ ក្នុងការរពិនិត្យមើលថា តើអ្នកនឹងមានកូនប្រុសឬកូនស្រី។
 
ការពិនិត្យមើលហ្សែនមុនពេលបញ្ចូល (PGS)
PGS គឺជាការអនុវត្តនៃការធ្វើតេស្តឬវាយតម្លៃអំប្រ៊ីយ៉ុង និងពិនិត្យរកភាពមិនប្រក្រតី នៃក្រូម៉ូសូមដើម្បីជៀសវាងការរលូតកូន។ជាធម្មតា ការធ្វើ IVF មានផលប៉ះពាល់ដល់សុខភាពតិចតួចដែរដែលនោះ គឺអាចធ្វើឱ្យឈឺក្បាល គេងមិនលក់ និងក្តៅខ្លួន។ ប៉ុន្តែទាំងនេះមិនមែនជាអ្វីដែលគួរឱ្យបារម្ភឡើយ។
 
ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាការព្យាបាលទាំងអស់នេះ គឺសុទ្ធតែមានតម្លៃសក្តិសម ក្នុងការសាកល្បងប្រសិនបើវាអាចជួយដល់បញ្ហាគ្មានបុត្រនេះបាន។

ការបង្កកំណើតក្នុងវីត្រូ (IVF)
នៅប្រទេសម៉ាឡេស៊ីមានអត្រាជោគជ័យខ្ពស់ជាងគេ ទូទាំងពិភពលោក។ អត្រាជោគេជ័យជាមធ្យមរបស់ពិភពលោក គឺ ៥០ភាគរយប៉ុណ្ណោះប៉ុន្តែប្រទេសម៉ាឡេស៊ី ទទួលបានអត្រាមធ្យមដល់ទៅ ៦៥ភាគរយ។ ប្រសិនបើអ្នកដឹងថា អ្នកមានឱកាស៦៥ភាគរយ ក្នុងការមានគភ៌ អ្នកមិនគួរឱ្យឱកាសនេះ កន្លងហួសនោះទេ។ធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី និងសម្រេចក្តីស្រមៃរបស់អ្នក ឲ្យក្លាយជាការពិត។
 
ការត្រៀមរៀបចំ
ដើម្បីទទួលយកការព្យាបាលបញ្ហាគ្មានបុត្រការស្រាវជ្រាវមុនពេលយើងសម្រេចចិត្ត នឹងទទួលការព្យាបាលបញ្ហាគ្មានបុត្រដំបូងយើងត្រូវស្រាវជ្រាវ និងស្វែងរកព័ត៌មាន អំពីការព្យាបាលនេះសិន ដើម្បីបានយល់ច្បាស់អំពីការមានគភ៌។ បន្ទាប់មក យើងត្រូវសម្រេចចិត្តថា នឹងទទួលការព្យាបាលនេះនៅឯណា។ប្រសិនបើអ្នកគិតថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីសម្រាប់ការព្យាបាល អ្នកអាចទៅពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) សម្រាប់ព័ត៌មាន និងការយកចិត្តទុកដាក់បន្ថែម ទៅលើការព្យាបាលបញ្ហាគ្មានបុត្រជ្រើសរើសមន្ទីរពេទ្យ អ្នកជំនាញ ការចំណាយ និងការធ្វើដំណើរ។
 


ការពិគ្រោះយោបល់
ជួបជាមួយអ្នកជំនាញនិងពិគ្រោះយោបល់ជាមួយពួកគាត់ អំពីស្ថានភាពសុខភាពរបស់អ្នកគឺជាកត្តាចាំបាច់មួយ សម្រាប់បុគ្គលម្នាក់ៗ។

ដំណើរការនៃការព្យាបាលការគ្មានបុត្រ
គឺចាំបាច់ត្រូវការពេលវេលាអ្វីដែលអ្នកអាចធ្វើបាន គឺអនុញ្ញាតឲ្យគ្រូពេទ្យរបស់អ្នក យល់អំពីស្ថានភាពសុខភាពរបស់អ្នក។បន្ទាប់មក អ្នកនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដចាំបាច់មួយចំនួនដោយគ្រូពេទ្យសម្ភពឬគ្រូពេទ្យរោគស្ត្រីរបស់អ្នក មុនពេលទទួលយកការព្យាបាលបញ្ហាគ្មានបុត្រ។
 
ពិគ្រោះពិភាក្សាជាមួយគ្រួសារនិងមិត្តភក្តិរបស់អ្នក
គ្មានអ្វីល្អជាងមាននរណាម្នាក់ ដែលយល់ពីអារម្មណ៍របស់យើងនិងចេះលួងលោមចិត្តយើងនោះទេ។ ដូច្នេះហើយ អ្នកគួរតែទាក់ទង និងពិគ្រោះជាមួយគ្រួសារឬមិត្តភក្តិរបស់អ្នក អំពីភាពជាឪពុកម្ដាយ និងបទពិសោធន៍ជាអ្នកជំងឺ។ការពិគ្រោះពិភាក្សានេះ នឹងផ្ដល់គំនិត ពិចារណាជាច្រើនឱ្យអ្នក ដើម្បីវាអាចនឹងផ្ដល់ឲ្យអ្នកនូវជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលការគ្មានកូននេះផងដែរ។
 



ការរៀបចំធ្វើដំណើរ
បន្ទាប់ពីអ្នកបានសម្រេចចិត្តរួចហើយដល់ពេលដែលអ្នកត្រូវគិត អំពីការរៀបចំធ្វើដំណើរម្ដង។ ចាប់ផ្ដើមដោយការណាត់ជួប ជាមួយវេជ្ជបណ្ឌិតរបស់អ្នកនិងកក់បន្ទប់សម្រាប់ពិនិត្យពិភាក្សា។ បន្ទាប់មក អ្នកត្រូវធ្វើតេស្ដរកមេរោគកូវីដ-១៩ និងចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩។ កុំភ្លេចរក្សាគម្លាត នៅពេលអ្នកធ្វើដំណើរ។ ត្រូវពាក់ម៉ាស និងលាងដៃជាប្រចាំនិងត្រូវបាញ់អាល់កុល នៅលើកន្លែងណា ដែលអ្នកនឹងប៉ះពាល់ នៅពេលអ្នកកំពុងធ្វើដំណើរ។សូមចងចាំថា ម៉ាឡេស៊ី គឺជាមជ្ឈមណ្ឌលព្យាបាលបញ្ហាគ្មានបុត្រនៃអាស៊ីដែលផ្តល់ជូននូវការព្យាបាល បញ្ហាគ្មានបុត្រជាច្រើនវិធី។

បើសិនជាអ្នកចង់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ពីវិធីព្យាបាលការគ្មានបុត្រសូមមកកាន់ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី(MHTC)។ MHTC គឺជាភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល ដែលផ្តល់សេវាកម្មថែទាំសុខភាពអ្នកធ្វើដំណើរពីដើមដល់ចប់។ មន្ទីពេទ្យដែលជាដៃគូសហការ របស់ MHTC ក៏មានផ្នែកផ្តល់សេវាកម្មIVF ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការព្យាបាលការគ្មានបុត្រជាមួយនឹងគ្លីនិកនៅម៉ាឡេស៊ី។ ពួកគេក៏ផ្ដល់ជូននូវការពិភាក្សា និងដំណោះស្រាយជាច្រើន ពីបញ្ហាគ្មានបុត្រដូចជាការរំញោចអរម៉ូន ការធ្វើ IUI, IVF, ICSI ការរក្សាទុកគ្រីស្តាល់FET ទៅជា PGS និង PGD ។ ការយកចិត្តទុកដាក់ខ្ពស់លើខ្លួនឯង គួបផ្សំនឹងបច្ចេកវិទ្យាទំនើបនិងចុងក្រោយបង្អស់ ធ្វើឱ្យ IVF ទទួលបានអត្រាជោគជ័យ គួរឱ្យស្ងើចសរសើរលើការព្យាបាលអ្នកជំងឺកន្លងមក។ ដោយអនុវត្តតាមប្រតិបត្តិការស្តង់ដារ (SOPs) អ្នកធ្វើដំណើរ ដើម្បីមកទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ីអាចធ្វើដំណើរដោយមិនមានការរឹតបន្តឹងនោះទេ។
 
អានបន្តអំពី SOPs តាមដំណរភ្ជាប់នេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចដឹងបន្ថែមពី
MHTC តាមរយៈ Facebook Page: Medical Tourism Malaysia –
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com