អត្ថបទពាណិជ្ជកម្ម
«គម្រោងសេដ្ឋីឈើប្រណីត» បង្កើតក្ដីសុបិនដល់ពលរដ្ឋដែលស្រឡាញ់ដើមឈើ បរិស្ថាន និងតំបន់កសិ-ទេសចរណ៍
31, Aug 2021 , 7:52 pm        
រូបភាព
ភ្នំពេញ៖ ដើមឈើប្រណីត និងឈើលេខ១ មានដូចជាធ្នង់ ក្រញូង បេង នាងនួន គគី ឈើទាល។ល។ ក្លាយជាធនធានកម្រ ព្រមទាំងមានតម្រូវខ្ពស់ និងតម្លៃខ្ពស់ ប៉ុន្តែវាក៏ជាធនធានអាចបង្កើតឡើងវិញបានតាមរយៈការដាំដុះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសក្ដានុពលឈើប្រណីត លោកបណ្ឌិត យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម បានបង្កើត «គម្រោងសេដ្ឋីឈើប្រណីត» ក្នុងគោលបំណង ជួយសមាជិកក្នុងការរៀបចំអនាគតមួយ ដែលមានជីវិតសម្បូរសប្បាយ និងចូលរួមចំណែកលើកស្ទួយវិស័យបរិស្ថាន កសិ-ទេសចរណ៍ សេដ្ឋកិច្ច និងការងារជូនសង្គមជាតិទាំងមូល។

ការដាំឈើប្រណីត នាំមកនូវផលប្រយោជន៍វែងឆ្ងាយដូចជា តម្លៃដើមឈើកើនឡើងកាន់តែខ្លាំងនៅពេលឈើកាន់តែធំ។ ២០ឆ្នាំក្រោយ ដើមឈើអាចលក់បានចំណូលខ្ពស់ប្រមាណ ១០០០ដុល្លារក្នុងមួយដើម ដែលជាចំណូលលុយសប្បាយ សម្រាប់លោក-អ្នកពេលចូលនិវត្តន៍ ឬសម្រាប់ជាចំណងដៃជូនកូនជាទីស្រឡាញ់របស់លោក-អ្នក។ ដើមឈើប្រណីត ងាយស្រួលដាំ និងថែទាំ។ ចាប់ពីឆ្នាំទី៣ឡើងទៅ លោក-អ្នក អាចវិនិយោគបន្ថែមលើដំណាំក្រវាញ ដែលមានតម្រូវការខ្ពស់លើទីផ្សារ និងពេញនិយមទាំងសម្រាប់បរិភោម និងឱសថ។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 

លោក-អ្នក អាចដាំដំណាំផ្សេងៗនៅចន្លោះ ឬរៀបជាកសិ-រុក្ខកម្ម ជាពិសេស ៥ឆ្នាំដំបូង ដើម្បីកាត់បន្ថយចំណាយលើការដាំដុះ ថែទាំ និងបានចំណូល (ដើមទុន) ត្រឡប់មកវិញ មុនបានផលឈើប្រណីត និងងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ និងថែទាំ។ ជាមួយគ្នានេះ ជួយលើកស្ទួយគម្របព្រៃឈើឱ្យបៃតងឡើងវិញ ជួយដល់វិស័យសេដ្ឋកិច្ច តាមរយៈការដាំដុះដើមឈើ និងកែច្នៃឈើប្រណីត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ។ គម្រោងសេដ្ឋីឈើប្រណីត នឹងដាំនៅខេត្តព្រះវិហារ ដែលចាប់ផ្ដើមពីចំនួន ១០ទៅ២០ហិកតាសិននៅឆ្នាំ២០២១ ហើយនឹងពង្រីកបន្ថែមទៀតជាជំហានៗនៅឆ្នាំបន្តបន្ទាប់។ 
 
អត្ថបទទាក់ទង
  


 
គម្រោងរួមគ្នាវិនិយោគដាំឈើប្រណីត តាមគោលការណ៍ ដ៤ ក្នុងគោលបំណងកាន់តែចាស់កាន់តែស្រួល ឬកាន់តែសម្បូរសប្បាយ។ ដើមឈើ ១ដើម ដាំលើដី ១០ម៉ែត្រការេហើយចន្លោះឈើមានដាំដំណាំយកផលជាបណ្ដើរ (ចេក ល្ហុង ស្រកានាគ ម្នាស់ បន្លែចម្រុះ) បរិភោគ ទម្រាំបានផលឈើក្នុងរយៈពេល ១៥ទៅ២០ឆ្នាំក្រោយ។ នៅពេលដើមឈើអាយុ ៣ទៅ៥ឆ្នាំ  យើងអាចដាំក្រវាញបន្ថែម ប៉ុន្តែលោក-អ្នក ត្រូវចំណាយទុនបន្ថែមលើថ្លៃពូជ និងដាំដុះថែទាំ (ពិភាក្សាសម្រេចរួចនៅពេលក្រោយ)។ 
 
សមាជិកចូលរួមចំណាយដើមទុនដំបូង ១០ដុល្លារ ទទួលបានឈើ ១ដើមជាមួយដីផ្ទៃក្រឡា ១០ម៉ែត្រការេជាមួយការដាំដុះថែទាំឱ្យរយៈពេល ២០ឆ្នាំ និងទទួលបានកសិផលចម្រុះសរុប ២០គីឡូក្រាមចាប់ពីឆ្នាំទី២ ក្នុងរយៈពេល២ឆ្នាំ។ លោក-អ្នក អាចទទួលបានកសិផលរាល់ខែ ដែលកសិផលចម្រុះមានដូចជា ចេក ល្ហុង ស្រកានាគ ម្នាស់ ពោត  ត្រឡាច តាសក់ ឆៃថាវ ត្រប់ ប៉េងប៉ោះ និងបន្លែចម្រុះច្រើនមុខទៀត។ ខាងគម្រោង ក៏អាចជួយលក់កសិផលជាចំណែកលោក-អ្នកទៅតាមតម្លៃទីផ្សារ និងតម្រូវការទីផ្សារ។
 
តាមការរំពឹងទុក ឈើដែលមានគុណភាពល្អ អាចលក់បាននៅពេលមានអាយុ ២០ឆ្នាំក្នុងតម្លៃ ១០០០ដុល្លារ។ សមាជិកវិនិយោគទទួលបានចំណែកផល ៥០ភាគរយ ក្រុមថែទាំ ៤០ភាគរយ និងសហគមន៍ ១០ភាគរយ។ សហគមន៍ នឹងផ្ដល់សេវាចុះបញ្ជីដើមឈើជាមួយស្ថាប័នពាក់ព័ន្ធ។ ខាងសហគមន៍ ក៏ទទួលខុសត្រូវលើការកាត់ប្លង់ដីជូនសមាជិកផងដែរ។
  

 
សមាជិក ទទួលបានសេវាទៅដើរលេង ឬសម្រាកកម្សាន្តបែបធម្មជាតិនៅទីតាំងចម្ការសហគមន៍ (មានកន្លែងបោះតង់រួម មានផ្ទះសំណាក់សហគមន៍ មានសួនបន្លែ និងស្រះត្រីសហគមន៍ និងមណ្ឌលព្រៃសមាធិសហគមន៍ ដែលសាងសង់យកលំនាំតាមប្រាសាទអង្គរវត្ត)។ 
 
ជារួមសមាជិកអស់ដើមទុនតែឆ្នាំទី១ ប៉ុន្តែទទួលបានមកវិញដើមទុនក្នុងរយៈពេល ២ទៅ៣ឆ្នាំក្រោយ ហើយសល់បានឈើប្រណីត និងដីសម្រាប់ផលប្រយោជន៍វែងឆ្ងាយ។ លោក-អ្នក ក៏ចូលរួមចំណែកដល់បរិស្ថាន សេដ្ឋកិច្ច និងការងារតាមមូលដ្ឋានជនបទផងដែរ។ ការថែទាំបន្ត ក្រោយពីពេលសមាជិកចប់កាតព្វកិច្ចបង់ប្រាក់ជាការទទួលខុសត្រូវរបស់ខាងគម្រោង។ 

ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យគម្រោង ១. លីន គឹមឆែ  ០១៧ ៣៥១ ៧៦៣/ ០៦៩ ៦៣៥ ៧១១ ២. អ៊ុន សោភ័ណ ០១២ ៦០១ ៥៥៨/ ០៩៣ ៧៤៦ ១១៥ ៣. អាន វិចិត្រ ០៨៥ ៤៩៤ ០០៨/ ០៧០ ៥១៥ ៦៥៧៕ 
 


© រក្សាសិទ្ធិដោយ thmeythmey.com