អត្ថបទពាណិជ្ជកម្ម
ជាប់បំណុលគ្មានអីគួរខ្មាសអៀនទេ ប្រសិនបើអ្នកបានដឹងពីចំណុច៣នេះ
01, Sep 2021 , 2:47 pm        
រូបភាព
សម័យនេះ ការខ្ចីលុយ ឬជាប់បំណុល បានក្លាយជារឿងធម្មតាទៅហើយ ដើម្បីអាចយកទៅបំពេញតម្រូវការ និងគោលបំណងផ្សេងៗ ព្រោះស្ថានភាពខ្លះ ទម្រាំចាំមានលុយគ្រប់ត្រូវចំណាយពេលយូរ។ តែទោះបីជាយ៉ាងណាក៏ដោយ ការលើកជាប្រធានបទនេះឡើង មិនមែនជាការលើកទឹកចិត្ត ឲ្យបងប្អូនខ្ចីលុយគេយកមកប្រើប្រាស់ ដោយគ្មានផែនការច្បាស់លាស់នោះទេ។
 
បងប្អូនអាចសម្រេចចិត្តខ្ចីលុយគេ គ្រប់ពេលវេលា ប្រសិនបើដឹងច្បាស់ពីចំណុចខាងក្រោម៖
១.ដឹងពីតម្រូវការប្រើប្រាស់កម្ចី និងទំហំកម្ចី៖ បងប្អូនត្រូវច្បាស់ខ្លួនឯងថា កម្ចីដែលយកមកនេះ នឹងជួយបង្កើនចំណូល ឬដោះស្រាយបញ្ហាចាំបាច់ណាមួយ ដើម្បីជួយសម្រាលដល់ជីវភាពខ្លួន ដូចជាយកទៅបន្ថែមទុករកស៊ី ការពង្រីកមុខរបរ និងចាប់ផ្តើមមុខរបរថ្មីជាដើម។
 
២.រៀបចំផែនការប្រើប្រាស់កម្ចីឲ្យចំគោលដៅ និងមានប្រសិទ្ធភាព៖ បងប្អូនក៏ត្រូវមានផែនការអាជីវកម្មលម្អិត ដែលបង្ហាញពីចំណូល ចំណាយ ឬហានិភ័យ នៃការខាតបង់ផ្សេងៗ ពីការដាក់ទុនបកន្ថែម ឬការវិនិយោគ ដែលអាចឱ្យអ្នកប៉ាន់ស្មានដឹងថា ពេលណាទើបអាចរួចបពីបំណុលបាន។
 
៣.សិក្សាពីប្រភពចំណូលផ្សេងទៀត៖ អ្នកត្រូវបូកប្រភពចំណូលរបស់អ្នក និងសមាជិកគ្រួសារទាំងអស់ ដើម្បីឲ្យច្បាស់ថា អ្នកអាចមានលទ្ធភាព ប្រើប្រាស់ប្រភពចំណូលទាំងនោះ ដើម្បីដោះស្រាយបំណុល ករណីមានបញ្ហាអ្វីមួយកើតឡើង ចំពោះអាជីវកម្ម ឬផែនការនៃការប្រើប្រាស់កម្ចី ដើម្បីជៀសវាងការប្រឈមសំពាធហិរញ្ញវត្ថុ និងការខ្វះលទ្ធភាពនៃការបង់ត្រឡប់ ដែលអាចឈានទៅការខ្ចីបុល ដើម្បីដោះបំណុល។
 

ប្រសិនអ្នកច្បាស់ ៣ចំណុច ខាងលើនេះហើយ  កម្ចី អេ អឹម ខេ ឌីជីថល ត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការ និងគោលបំណងអ្នក បានគ្រប់ពេលវេលា និងទីកន្លែង ជាមួយនឹងទំហំកម្ចីរហូតដល់ ៥ពាន់ដុល្លារ ដោយគ្រាន់តែឆាតស្នើកម្ចី https://www.facebook.com/amkdigital ឬចុចតំណនេះ http://m.me/amkdigital
 
បងប្អូនអាចស្នើសុំកម្ចីភ្លាមៗ បានរហូតដល់ ១.០០០ ដុល្លារ ដើម្បីយកទៅប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន ដូចជាប្រើជាទុនបង្វិលក្នុងអាជីវកម្ម ការព្យាលបាលជំងឺឈឺថ្កាត់ និងទិញសម្ភារប្រើប្រាស់ផ្សេងៗជាដើម  ដោយមិនចំាបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារងាយៗមួយចំនួនដូចជា៖
  • អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ
  • កាតបុគ្គលិក ឬកិច្ចសន្យាការងារ 
  • លិខិតបញ្ជាក់ប្រាក់បៀវត្សរ៍ ឬរបាយការណ៍ប្រាក់បៀវត្សរ៍ រយៈពេលពី១ ទៅ ៣ខែចុងក្រោយ ដែលចេញពីក្រុមហ៊ុន។
     
សម្រាប់ការបង់សងកម្ចីវិញ កាន់តែស្រួលអតិថិជន អាចបង់តាម AMK Mobile ឬ ការិយាល័យ ឬភ្នាក់ងារ អេ អឹម ខេ ជិត៦០០០កន្លែង ដែលនៅជិតបំផុត។ អ្វីដែលជាទំនុកចិត្តខ្ពស់នោះ គឺថារាល់ព័ត៌មានស្នើសុំកម្ចីរបស់អតិថិជន នឹងត្រូវរក្សាទុកជាការសម្ងាត់បំផុត។ 
សូមមើលពីរបៀបស្នើសុំនៅទីនេះ! https://youtu.be/2wH6V_U2wco
 


(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com