អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារ «វិរតន៍» ផ្ដល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ដោយធ្វើតេស្តរហ័សលើបុគ្គលិក៣ដង ក្នុងមួយសប្ដាហ៍
09, Sep 2021 , 10:32 am        
រូបភាព
សណ្ឋាគារលំដាប់ផ្កាយ ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ហើយត្រូវបានជ្រើសរើសជាសណ្ឋាគារល្អបំផុតដោយ TripAdvisor ដោយទទួលបានលេខមួយផងដែរ។ ទីធ្លាទូលាយ មានអាងហែលទឹក ខ្យល់អាកាសចេញចូលគ្រប់គ្រាន់ បរិយាកាសបរិសុទ្ធ ទាំងនេះជាបរិស្ថាននៅសណ្ឋាគារ ដើម្បីបម្រើជូនអតិថិជនរបស់ខ្លួនឱ្យល្អឥតខ្ជោះ។
 
«សម័យកាលកូវីដ-១៩ លោកអ្នកដែលជាអតិថិជន ប្រាកដណាស់ពិតជាព្រួយបារម្ភ ពីបញ្ហាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាគ្រួសារផងដែរ។ វីរតន៍ បានយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើបញ្ហាសុខភាព និងអនាម័យជូនអតិថិជនរបស់យើង ដោយយើង បានកំណត់ការធ្វើតេស្តរហ័ស រកកូវីដ-១៩ ចំនួន៣លើក ក្នុងមួយសប្ដាហ៍ ទៅលើបុគ្គលិកដែលបម្រើការក្នុងសណ្ឋាគារ និងបាញ់ថ្នាំសម្លាប់មេរោគ មុនពេលអតិថិជនចូលស្នាក់នៅផងដែរ ។ លើសពីនេះ វីរតន៍ មានអាងហែលទឹកធំទូលាយ បរិយាកាសល្អ ខ្យល់ចេញចូលគ្រប់គ្រាន់»។ នេះបើយោងតាមប្រសាសន៍ របស់អ្នកគ្រប់គ្រងនៅសណ្ឋាគារវិរតន៍។
 


ក្រៅពីអនាម័យល្អ សេវាកម្មល្អ និងមានអាងហែលទឹក ដែលមានទីធ្លាធំទូលាយ វិរតន៍ ក៏មានការផ្ដល់ជូនជាច្រើនទៀត សម្រាប់លោកអ្នក ដែលនឹងទៅទទួលសេវាកម្មនៅសណ្ឋាគារ «វិរតន៍»។ ម្យ៉ាងវិញទៀត លោកអ្នកក៏អាចស្នាក់វីឡាឯកជន «វិរតន៍វីឡា» មិនព្រួយបារម្ភ ពីបញ្ហាការជួបមនុស្សច្រើន ជាមួយនឹងកញ្ចប់តម្លៃសមរម្យបំផុត។ 
 
លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
លេខទូរស័ព្ទ៖ 012778096 & 092850526 ឬ ហ្វេសប៊ុក Viroth's Hotel ៕
 











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com