អត្ថបទពាណិជ្ជកម្ម
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន
03, Sep 2021 , 3:36 pm        
រូបភាព
ថ្មីៗនេះក្នុងទីផ្សាររថយន្តប្រទេសកម្ពុជា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើប្រភេទរថយន្ត Off-Road Pick Up ដែលទើបតែមានវត្តមានថ្មីនៅប្រទេសកម្ពុជា ដែលមួយម៉ូឌែលក្នុងចំណោមនោះ គឺជាកំពូលរថយន្ត Off-Road ប្រចាំក្រុមហ៊ុនរថយន្ត Ford នោះគឺ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ។ ម៉ូឌែល Ranger Raptor នេះត្រូវបានមហាជន និងជាពិសេសប្រិយមិត្ត ដែលតែងតែនិយមគាំទ្រវិស័យយានយន្ត សរសើរមិនដាច់ ពីសមត្ថភាពរបស់រថយន្តមួយនេះ ក្នុងរយៈពេល 3 ឆ្នាំជាប់ៗគ្នារួចមកហើយ។ 
 
ឆ្នាំនេះវិញ ក្រុមហ៊ុន Ford នៅតែបន្តធ្វើឲ្យអ្នកគាំទ្រ កាន់តែពេញចិត្តលើសឆ្នាំមុនៗទៀត ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មី ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង យ៉ាងទាក់ទាញរហូតដល់ទៅ 5 ចំណុចដូចជា៖
 
- ចំណុចទី 1 កែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៌ខ្មៅ លាយជាមួយពណ៌ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន

 
- ចំណុចទី 2 ស៊ុមចង្កៀងផ្នែកខាងមុខ ក៏បានបន្ថែមនូវឆ្នូតពណ៌ខ្មៅ កាន់តែអំណាច

 
- ចំណុចទី 3 កាងផ្នែកខាងមុខ ត្រូវបានកែប្រែថ្មី ដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៌ទឹកប្រាក់ មិនតែប៉ុណ្ណោះ ថែមទាំងបានបន្ថែមនូវទំពក់ថ្ពក់ពណ៌ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ។

 
- ចំណុចទី 4 ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងស្ព័រខាងក្រោយ (Sport Bar) ដ៏រឹងមាំពណ៌ខ្មៅ

 
- ចំណុចទី 5 ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៌ខ្មៅ លាយជាមួយថ្នេរពណ៌ក្រហម ដែលមើលទៅកាន់តែមានអានុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ។

 
ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំង 5 នេះ ចំណុចពិសេស ដែលជាភាពលេចធ្លោរបស់រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ដែលទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ និងលើកសរសើរមិនដាច់ពីមាត់នោះ រួមមាន៖
- ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជា ដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះ បានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ។ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូត ដែលអ្នកបើកបរអាចថែមថយលេខ បានយ៉ាងងាយស្រួល។


 
- ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរ នូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវ ដែលមានស្ថានភាពព្រិល/មានក្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/ក្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេស សម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះ ប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន ។
 
- បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាម៉េរិក និងមានភាពល្បីល្បាញ អស់រយៈពេលជាង 40 ឆ្នាំមកហើយ។


 
- ប្រព័ន្ធជើងក្រោម ត្រូវបានផលិតឡើង ដោយដែកថែបពិសេសដ៏រឹងមាំ (HSLA) 
- អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះ ក្នុងទីផ្សារប្រទេសកម្ពុជា គឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ ដែលមានសមត្ថភាពបើកកាត់ទឹក បានដល់ជម្រៅ 850mm នេះ។
រថយន្ត Ford Ranger Raptor ក៏មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ជំនាន់ចុងក្រោយជាច្រើនទៀតដូចជា៖
- ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

 
- ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

 
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

 
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)

 
- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera) 


 
- សេនសឺផ្នែកខាងក្រោយ នៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)

 
ដូច្នេះគេជឿជាក់ថា រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 នឹងមកអង្រួនទីផ្សាររថយន្តនៅប្រទេសកម្ពុជាជាក់ជាមិនខាន ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ $73,000 ប៉ុណ្ណោះ ដែលស័ក្តិសមជាមួយរថយន្តដែលមានរូបរាង និងសមត្ថភាពអស្ចារ្យលើសគេនេះ។ មិនតែប៉ុណ្ណោះ ថែមទាំងមានក្នុងស្តុកស្រាប់ ជាមូយនឹងជម្រើសច្រើនពណ៌ដូចជា៖ ស ខ្មៅ ប្រផេះ និងខៀវ ។ ដូច្នេះអតិថិជនមិនចាំបាច់រង់ចាំយូរ គឺទិញភ្លាម អាចយករថយន្តទៅប្រើប្រាស់បានភ្លាម។ រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ត្រូវបានតាំងបង្ហាញ នៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខា ដូច្នេះអតិថិជនទាំងអស់ អាចអញ្ជើញទៅសាកសួរព័ត៌មាន និងទទួលយកបទពិសោធន៍ថ្មី ជាមួយនឹងការបើកបរសាកល្បងរថយន្តនេះ នៅតាមបណ្តាសាខាដូចជា៖
អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

 
(អត្ថបទពាណិជ្ជកម្ម)


 

© រក្សាសិទ្ធិដោយ thmeythmey.com