កីឡាអន្តរជាតិ
អន្តរជាតិ
Romeo កូនប្រុសទីពីររបស់ Beckham ចុះហត្ថលេខាលេងឲ្យក្លិបអាជីពលើកដំបូង
05, Sep 2021 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
Romeo Beckham កូនប្រុសទីពីររបស់ David Beckham អតីតកីឡាករឆ្នើមក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្លិប Manchester United បានចុះហត្ថលេខាដើម្បីក្លាយជាកីឡាករអាជីពនៅក្លិប Fort Lauderdale CF ដែលជាបុត្រសម្ព័ន្ធរបស់ក្លិប Inter Miami ក្រោមការគ្រប់គ្រងរបស់ David ផ្ទាល់។

 
តាមរយៈ Instagram របស់ខ្លួន Romeo អាយុ១៩ឆ្នាំ បានបង្ហាញពីការរីករាយ និងការសាងមោទកភាពចំពោះគ្រួសារ ជាពិសេសសម្រាប់លោក David Beckham និងតារាចម្រៀង Victoria ដែលជាម្តាយ។


 
Fort Lauderdale CF លេងនៅ  «USL League One» ដែលជាក្របខណ្ឌលំដាប់ទីបីរបស់សហរដ្ឋអាមេរិក និងកាណាដា ដោយក្លិបនេះ ជាបុត្រសម្ព័ន្ធរបស់ក្លិប Inter Miami។ Inter Miami ស្ថិតនៅក្របខណ្ឌកំពូល MLS ដែលមាន David Beckham ជាប្រធាន និងជាម្ចាស់ភាគហ៊ុន ហើយ Phil Neville អតីតមិត្តរួមក្លិប Man Utd ជាគ្រូបង្វឹក។ 
 
ទោះបីជា ក្របខណ្ឌ USL League One មានគម្លាតដាច់យ៉ាងឆ្ងាយពី Manchester United និង Real Madrid ក៏ដោយ ប៉ុន្តែ David Beckham ចាត់ទុកថា វាជាចំណុចចាប់ផ្តើមដ៏ល្អរបស់កូនទីពីរក្នុងចំណោមកូន៤នាក់របស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com