អត្ថបទពាណិជ្ជកម្ម
អស្ចារ្យមែន! ស្វាគមន៍ទូរស័ព្ទលំដាប់ថវិកា Galaxy A03s ស៊េរីថ្មី2021 មកកាន់ទីផ្សារកម្ពុជា!
06, Sep 2021 , 11:39 am        
រូបភាព
(ភ្នំពេញ) ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់ ហើយម៉ូឌែលនីមួយៗ សុទ្ធតែមានសមត្ថភាពមិនធម្មតាផ្សេងៗគ្នា
ដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូន ទូទាំងប្រទេស ឱ្យមកចាប់អារម្មណ៍និងសម្រេចចិត្តទិញប្រើ ដោយភាពជឿជាក់តែម្តង។


 
ម្តងនេះក្រុមហ៊ុន សាមសុងក៏បានបញ្ចេញទូរស័ព្ទស៊េរីAថ្មីលំដាប់ថវិកា ឆ្នាំ 2021 មួយទៀតហើយដែលមានសមត្ថភាពដូចជាអេក្រង់ធំ ល្បឿនដំណើរការលឿន ថាមពលថ្មខ្លាំង និងតម្លៃសមរម្យបំផុត ស្ទើរមិនគួរឱ្យជឿផងដែរ។
 



Samsung Galaxy A03s ដែលទើបតែចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាពេលនេះគឺត្រូវបានផលិតមក ជាមួយនឹងលក្ខណៈពិសេស និងចំណុចលេចធ្លោជាច្រើនដូចជា៖  
 
- អេក្រង់៖ 6.5” HD+ Infinity-V
Display 
- កាមេរ៉ាក្រោយ៖ 13MP + 2MP + 2MP 
- កាមេរ៉ាមុខ៖ 5MP 
- អង្គចងចាំ៖ 4GB 
- អង្គផ្ទុក៖ 64GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB) 
- ល្បឿនដំណើរការ៖ MTK6765 (P35) 
- ថាមពលថ្ម៖ 5,000 mAh (សាកថ្មលឿន 7.75W) / (ប្រើខ្សែសាកថ្ម USB
Type-C) 
- មុខងារផ្សេងៗ៖
ស្កេនខ្ចៅដៃចំហៀងដើម្បីដោះសោ  
- ពណ៌៖ ខ្មៅ/ ស/ ខៀវ 
- តម្លៃ៖ $ 149 ប៉ុណ្ណោះ 
 



សាមសុង
ពិតជាផ្តល់ជូនជម្រើសស្មាតហ្វូនច្រើន ដែលមានគុណភាពល្អ សម្រាប់លោកអ្នកជានិច្ច!  មិនថាលោកអ្នកជានរណាហើយមានថវិកាចំនួនប៉ុនណានោះទេ ក៏នៅតែអាចទទួលបាននូវបទពិសោធន៍ស្មាតហ្វូនអស្ចារ្យ ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង បានដែរ។ សាមសុង ជាទីទុកចិត្តបំផុត…! 


 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយផ្លូវការរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត
ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com