ជាតិ
រិមបបូរមាត់ ហៅថា «ប្របេរ» មិនមែន «បបេរ» ឬ «ប៉បេរ» ឡើយ
08, Sep 2021 , 7:29 am        
រូបភាព
បបេរ? ប៉បេរ? ប៉ាបេរ? តាមពិតទៅពាក្យទាំងនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ ដោយពាក្យដែលមានការពន្យល់ត្រឹមត្រូវនោះ គឺ «ប្របេរ»។

 
តាមវចនានុក្រម ប្របេរ មានន័យថា រិមបបូរមាត់, ពពីរមាត់ជាដើម។ ប្របេរមាត់ ។
 
ដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ និងតាមទម្លាប់និយាយតៗគ្នា មនុស្សមួយចំនួនបែរជានាំគ្នាសរសេរពាក្យ បបេរ, ប៉បេរ ឬប៉ាបេរ ទៅវិញ។
 
ចំពោះពាក្យ បបូរវិញ ហាក់ដូចជាមិនមានអ្នកសរសេរខុសច្រើននោះឡើយ។ បបូរ មានន័យថា រឹមមាត់។ បបូរមាត់ ។ ត្រូវប្រយ័ត្នបបូរ ត្រូវប្រយ័ត្នមាត់ ។ រីឯន័យមួយទៀត គឺ ឈ្មោះសំពត់សូត្រមួយប្រភេទមានរឹមជាក្បាច់ក្បូរផ្សេងៗ។ សំពត់បបូរ ៕
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com