អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ចេន ហ្ស៊ី បើកដំណើរការរួមគ្នាដោយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង ក្រសួងអប់រំ ដើម្បីរៀបចំអនាគតនិស្សិតកម្ពុជា ក្រោយជំងឺរាតត្បាត
08, Sep 2021 , 12:10 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ - ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានបញ្ចប់អនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការ កម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញ ជាមួយនឹងប្រាក់ឧបត្ថម្ភ ដល់និស្សិតដែលបានជ្រើសរើសចំនួន៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ ក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៧ឆ្នាំ។
 
ដោយសារភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន ពិតជាមានសារៈសំខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ ដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣)។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការ ជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថា និស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារ ដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិ ងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ច លំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធន នៃធនធានមនុស្សនាពេលអនាគត សម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
 
តាមរយៈការចុះកម្មសិក្សា សិស្សនិស្សិត នឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗ នៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះ ដែលមាននិយោជិត ២០% មកពីកន្លែងផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។
 
លោក  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះថា៖ “ពួកយើងសូមស្វាគមន៍ ចំពោះកិច្ចសហការរបស់និយោជកនានា ដែលដើរតួជាអ្នកអប់រំយ៉ាងយកចិត្តទុកដាក់។ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសកម្ពុជា នឹងទាមទារឱ្យមានគំនិតថ្មីៗ មកពីគ្រប់តំបន់នៃប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូរបស់ខ្លួន គឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយ ការផ្តល់ការណែនាំ តម្រង់ទិស ការធានានូវលទ្ធភាពទទួលបានការអប់រំ ប្រកបដោយសមធម៌ និងឱកាសការងារ ដើម្បីធានាបានថានិស្សិតដែលមានទេពកោសល្យ ផ្តោតទៅលើការរៀនសូត្រ និងទទួលបាននូវជំនាញដែលមានសារៈសំខាន់ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា” ។


 
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបង្ហាញពីក្តីសោមនស្សរីករាយ ដែលបានបើកដំណើរការ កម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជា ដែលទទួលបានការឧបត្ថម្ភ ដោយសហគ្រាសឯកជន។
 
លោក Gabriel Tan  បន្តថា៖ “អង្គភាពផ្សេងៗ របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើបរីករាយ ក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជា ឱ្យមកចូលរួមជាមួយគ្រួសាររបស់យើង ដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំ និងការបណ្តុះបណ្តាលសិក្ខាកាម ក្នុងការគ្រប់គ្រង ដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។ អាហារូបករណ៍ ចេន ហ្ស៊ី បាន និងកំពុងស្វែងរកការផ្តល់ជូន ទាំងទៅលើបទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែង ដល់សិស្សនិស្សិត តាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូង ហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ”។
 
អាហារូបករណ៍នេះ នឹងត្រូវបានដឹកនាំដោយ លោក ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុន នៅក្នុងសង្គមចំពោះជម្ងឺរាតត្បាត ថ្មីៗនេះ គាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុន នៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ ក្រោមការដឹកនាំរបស់ លោក ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាន និងកំពុងអនុវត្តន៍តាមបរិយាកាសរួម ក្របខណ្ឌសង្គម និងអភិបាលកិច្ច (ESG) ដែលមានគោលបំណង ធ្វើឱ្យមានឥទ្ធិពលរយៈពេលវែង នៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យ ដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ផ្តល់ឱ្យយុវជនកម្ពុជា នូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយ ដូចជាការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេ ទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធី រៀបចំអាជីពការងារ ដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ ឈានមុខគេលើវិស័យអប់រំ ដែលបានជួយដល់សិស្សានុសិស្ស នៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្ម ដើម្បីរួមចំណែក ឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ៕
 


អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើន ធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
 
អង្គភាពអាជីវកម្មសំខាន់ៗ របស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជា រួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។
 
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគត នៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយ ទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
 
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ នៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះ ប្តេជ្ញាយ៉ាងមុតមាំ ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
 
ក្រុមហ៊ុន Prince Holding Group  នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។
 
សម្រាប់ព័ត៌មានបន្ថែម ពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖
លោកស្រី Ada Leung                                  លោក Andrew Scott
Hill+Knowlton Strategies Asia            Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥              ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦   
អ៊ីម៉ែល៖ [email protected]    [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com