អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទទួលបានចំណាត់ថ្នាក់ជាលើកទីពីរ នៅក្នុងតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យនៅលើពិភពលោក The Times Higher Education (THE) រយៈពេល ៦ ខែចុងក្រោយនេះ!
09, Sep 2021 , 1:49 pm        
រូបភាព
 បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លើកទីមួយ របស់ខ្លួននៅក្នុង The Times Higher Education (THE) ចំណាត់ថ្នាក់ 'IMPACT' ក្នុងត្រីមាសទី១ ឆ្នាំ២០២១ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានសេចក្តីសោមនស្សរីករាយ ដោយទទួលបានដំណឹងថា សាកលវិទ្យាល័យ ទទួលបានចំណាត់ ថ្នាក់លើកទីពីរ នៅក្នុងតារាងចំណាត់ថ្នាក់នេះម្តងទៀត ដែលជាតារាងចំណាត់ថ្នាក់ ដែលមានកិត្យានុភាពបំផុតកម្រិតពិភពលោក។ ការទទួលបានចំណាត់ថ្នាក់នេះ ធ្វើឱ្យសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តក្លាយជាសាកលវិទ្យាល័យ តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលឈរក្នុងតារាងចំណាត់ថ្នាក់លំដាប់ពិភពលោក របស់ The Times Higher Education (THE)។
 


វត្តមានសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងតារាងចំណាត់ថ្នាក់នេះ គឺជាជំហានឆ្ពោះទៅមុខ សំខាន់បន្ថែមទៀត សម្រាប់ទាំង យូភី និងការសម្រិតសម្រាំង ដើម្បីទទួលបាននូវការបណ្តុះបណ្តាលឧត្តមសិក្សា ក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយឈរលើការប្តេជ្ញាចិត្តអភិវឌ្ឍស្តង់ដារអប់រំស្របតាមកម្រិត អន្ដរជាតិ។ 
 
តារាងចំណាត់ថ្នាក់ The Times Higher Education (THE) គឺជាតារាងចំណាត់ថ្នាក់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងកិត្យានុភាពនៅលើពិភពលោក។ វត្តមានសាកលវិទ្យាល័យ នៅក្នុងតារាងនេះ គឺតម្រូវឱ្យមានលក្ខខណ្ឌដូចជា ទិន្នន័យច្បាស់លាស់ សុក្រិត និងមានសុពលភាព ដើម្បីបញ្ជាក់ពីកំណត់ត្រានៃការរីកចម្រើន និងឧត្តមភាពនៃការសិក្សារបស់និស្សិត ក៏ដូចជាសូចនាករ ក្នុងការអនុវត្តការអប់រំជាច្រើនទៀត។
 


សូចនាករទាំងអស់ ដើម្បីទទួលបានការទទួលស្គាល់ គឺត្រូវបានវាយតម្លៃដោយស៊ីជម្រៅ និងដែលត្រូវបានប្រើដោយ The Times Higher Education (THE) ក្នុងការផ្តល់នូវការប្រៀបធៀបដ៏ទូលំទូលាយ និងមានតុល្យភាពបំផុត ជាមួយនឹងសាកលវិទ្យាល័យនានា នៅជុំវិញពិភពលោក។ រួមជាមួយចំណាត់ថ្នាក់ Impact Rankings ក៏មានការផ្តល់នូវព័ត៌មានផ្សេងៗអំពីបេសកកម្ម និងភាពជោគជ័យផ្សេងៗគ្នា នៃគ្រឹះស្ថានឧត្តមសិក្សាទូទាំងពិភពលោកផងដែរ។
 
ក្នុងឆ្នាំនេះ តារាងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក មានសាកលវិទ្យាល័យ មកពីជាង ១១០ ប្រទេសជុំវិញពិភពលោក រួមទាំងសហរដ្ឋអាម៉េរិកចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន នូវែលសេឡង់ រុស្ស៊ី ឥណ្ឌា និងចិន ក៏ដូចជាប្រទេសជាច្រើនទៀត ហើយឥឡូវនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងតារាងចំណាត់ថ្នាក់នេះដែរ។
 
សាកលវិទ្យាល័យនីមួយៗ នៅក្នុងចំណាត់ថ្នាក់នេះ ត្រូវមានការសង្ខេបជាមួយ នឹងការវិភាគពិន្ទុ សរុបរបស់សាកលវិទ្យាល័យ។ ចំណាត់ថ្នាក់ទាំងអស់ នៃសាកលវិទ្យាល័យនោះអាចរកបាននៅលើវេបសាយ ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក ២០២២។ ដើម្បីស្វែងរក យូភី អ្នកអាចជ្រើសរើសប្រទេសកម្ពុជា ដោយគ្រាន់តែនៅក្នុងប្រអប់ស្វែងរក “ប្រទេស” ដែលមានក្នុងវេបសាយ នោះអ្នកនឹងឃើញ យូភី ជាសាកលវិទ្យាល័យកម្ពុជាដំបូងគេ និងតែមួយគត់នៅតារាងចំណាត់ថ្នាក់នេះ។


 
សមិទ្ធផលរួមគ្នា នៃការចូលរួមទាំងចំណាត់ថ្នាក់ The Impact Rankings និង The Worldwide University League Table គឺជាភស្តុតាងមួយយ៉ាងច្បាស់ មិនត្រឹមតែសម្រាប់ UP ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កម្ពុជា ក្នុងការបង្ហាញឱ្យឃើញអំពីការវិវឌ្ឍគុណភាពអប់រំរបស់យើង។ ការទទួលស្គាល់នេះផងដែរ ក៏ជាមាគ៌ាជួយនាំផ្លូវ ទាំងថ្នាក់ជាតិ និងអន្តរជាតិក្នុងកម្រិតឧត្តមសិក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការអប់រំ ក្នុងវិស័យវិទ្យាសាស្ត្រ សុខាភិបាល។ លើសពីនេះ ទិន្នន័យដែលមាន នៅក្នុង The Times Higher Education (THE) គឺជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់និស្សិត (និងគ្រួសាររបស់ពួកគេ) ក៏ដូចជាជំនួយ ក្នុងការសម្រេចចិត្តជ្រើសរើសស្ថាប័នអប់រំណា ដែលពួកគេជឿជាក់ ជាមួយនឹងគុណភាពអប់រំកម្រិតខ្ពស់។ វាមានតម្លៃស្មើគ្នាសម្រាប់អ្នកអប់រំ និងអ្នកជំនាញផ្នែកសិក្សាផងដែរ។ ពួកគេពឹងផ្អែកលើព័ត៌មាននេះ ដើម្បីដឹងអំពីផ្លូវអនាគត ដើម្បីបង្កើនសមិទ្ធផល ក្នុងវិស័យសិក្សា ដែលពួកគេបានជ្រើសរើស និងជាឧបករណ៍ដ៏សំខាន់ ក្នុងការសម្រេចអំពីមាគ៌ាអាជីពក្នុងថ្ងៃអនាគត។ យូភី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានត្រួសត្រាយផ្លូវ ក្នុងការជួយឱ្យសម្រេចបានលទ្ធផលនេះ ដោយផ្តល់ឱកាសដល់បុគ្គលិក សាស្រ្តាចារ្យ ក៏ដូចជានិស្សិតរបស់ យូភី មានវត្តមាននៅក្នុងតារាងចំណាត់ថ្នាក់ កម្រិតពិភពលោកមួយនេះ។
 
ដោយទទួលបានជោគជ័យ ក្នុងការទទួលស្គាល់នេះ នៅលើឆាកអន្តរជាតិ យូភី នឹងបន្តពង្រឹងភាពរីកចម្រើនរបស់ខ្លួនបន្ថែមទៀត ក្នុងពេលខាងមុខនេះ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆាកអន្តរជាតិ កម្រិតថ្នាក់ឧត្តមសិក្សា។ សាកលវិទ្យាធិការ អ៊ាន ហ្វីនលេ និងប្រធានផ្នែកភាសាអង់គ្លេស Daniel Gillard ក៏បានបង្កើតក្រុមការងារ យូភី ផងដែរ ដើម្បីផ្តោតលើការប្រមូលទិន្នន័យ និងធនធានទាំងអស់ដែលត្រូវការសម្រាប់ការបំពេញបន្ថែមព័ត៌មានផ្សេងៗ ទៅក្នុងតារាងចំណាត់ថ្នាក់នានា ក្នុងពេលអនាគតផងដែរ។
 
ដោយមានបុគ្គលិក និងនិស្សិតឆ្នើមៗរបស់យើងបានសហការគ្នា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នឹងឆ្ពោះទៅកាន់មាគ៌ាក្លាយជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្ត្រ សុខាភិបាល៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com