អត្ថបទពាណិជ្ជកម្ម
ជាមួយនឹងការលក់កាន់តែច្រើន Royal Enfield Himalayan ទទួលបានអ្នកគាំទ្រកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា
09, Sep 2021 , 2:50 pm        
រូបភាព
 បេសកកម្មជាច្រើនទសវត្ស រាប់ពាន់គីឡូម៉ែត្រ ឆ្លងកាត់តំបន់ដែលពិបាកៗបំផុតជាច្រើន។ ការរស់នៅ និងការវិវត្តជាច្រើនឆ្នាំ ជាមួយនឹងកម្លាំងម៉ាស៊ីន ដែលឆ្លើយតបទៅនឹងជ្រលងភ្នំជាច្រើន។ ទាំងនោះហើយ ជារបៀបដែល Royal Enfield Himalayan ត្រូវបានផលិតឡើងដែលជាម៉ូតូមានគោលបំណងពីរដំបូងគេ ដែលត្រូវបានផលិតឡើងដោយមានភាពស្វិតស្វាញ អាចបត់បែនបាន និងអាចប្រែប្រួលបានគ្រប់ស្ថានភាពដី និងផ្លូវ។
 


បានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០២០ Royal Enfield Himalayan បានទាក់ទាញចំណាប់អារម្មណ៍អ្នកជិះម៉ូតូភាគច្រើន ដើម្បីធ្វើជាម្ចាស់ សម្រាប់ដំណើរផ្សងព្រេងរបស់ពួកគេ ជាពិសេសការបោះតង់។ ជាមួយនឹងការរចនាពិសេស នៃម៉ូតូដែលមានបេតិកភណ្ឌអាយុកាល ១២០ ឆ្នាំ Royal Enfield Himalayan បានរចនាឡើងទាំងស្រុង ហើយបំពាក់ដោយម៉ាស៊ីន LS 410 ថ្មី ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការលក់ចេញជាង ៣០ គ្រឿងកន្លងមក។
 


Royal Enfield Himalayan ត្រូវបានរំពឹងទុកថា នឹងនៅតែជាជម្រើសដ៏ល្អ សម្រាប់អតិថិជនជាច្រើន ដែលចាប់អារម្មណ៍ក្នុងការធ្វើដំណើររយៈពេលយូរ ជាពិសេសការសាកល្បងជាមួយផ្លូវថ្មីៗ ដែលមិននឹកស្មានដល់។ Himalayan ជាម៉ូតូដែលមានស្ថិរភាព និងរហ័សរហួន ស្ទើរគ្រប់ផ្នែកទាំងអស់។ កង់ និងបូមដ៏រឹងមាំនៅផ្នែកខាងក្រោយ ដែលមានភាពស៊ីចង្វាក់គ្នា អនុញ្ញាតឱ្យអ្នកធ្វើដំណើរបានយូរ និងផ្តល់នូវបទពិសោធន៍ ជិះកាន់តែរលូនដោយមិនគិតពីស្ថានភាពផ្លូវលំបាក។ លើសពីនេះទៅទៀត ម៉ាស៊ីនថ្មីទាំងអស់ ផ្តល់នូវកម្លាំងបង្វិលជុំខ្ពស់ និងថាមពលដែលអាចប្រើបាន នៅ RPMs ទាប។ នេះជាហេតុផលមួយ ដែលធ្វើឱ្យអ្នកបើកបរបើកក្នុងល្បឿនខ្ពស់ ហើយមានភាពងាយស្រួលក្នុងការឡើងភ្នំ ឬធ្វើចលនាឆ្លងកាត់ចរាចរណ៍។ កាន់តែពិសេស ជាមួយធុងផ្ទុកសាំងដែលមានចំណុះ ១៥ លីត្រ ផ្តល់នូវរយះចម្ងាយវែង ប្រហែល ៤៥០ គីឡូម៉ែត្រ។
 
ចាប់ផ្តើមពីតម្លៃ៤៩០០ ដុល្លារអាម៉េរិកអ្នកអាចធ្វើជាម្ចាស់ម៉ូតូ ទំហំ ៤១១ សេសេ ជាមួយនឹងការធានា រយៈពេល ២ ឆ្នាំ និងពណ៌ជាច្រើន ដើម្បីជ្រើសរើសដូចជា៖ Red Rock, Gravel Grey, Snow, និង Granite។  ជាមួយនឹងមជ្ឈមណ្ឌលសេវា Service Center អតិថិជន នឹងមិនចាំបាច់មានមន្ទិលសង្ស័យ ចំពោះបញ្ហាបច្ចេកទេសណាមួយ ដែលអាចកើតឡើងនោះឡើយ។
 


សូមអញ្ជើញមកទស្សនាម៉ូតូរបស់ Royal Enfield ផ្ទាល់ នៅបន្ទប់តាំងបង្ហាញ ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ក្រោយស្ពានអាកាស ៧ មករា នៅថ្ងៃនេះ ជាមួយនឹងស្តុកមានកំណត់ បូករួមនឹងការបើកសាកល្បង និងថតរូបស្អាតៗនៅថ្ងៃនេះ។ អ្នកនឹងមិនអាចយល់ ពីមូលហេតុដែលវាត្រូវបានគេហៅថា Royal Enfield Himalayan នោះទេ លុះត្រាតែអ្នក មានបទពិសោធន៍បើកសាកល្បងជាមួយវា។
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ ០៩៥ ៦៦៦ ៣៧២/ ០១៧ ៨៦៦ ៦៧១/ ០១០ ៣០០ ១៨៥. កុំភ្លេច Subscribe telegram របស់ Royal Enfield Cambodia តាមរយះ Link: https://t.me/royalenfieldcambodia ៕ 
 








(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com