អត្ថបទពាណិជ្ជកម្ម
ហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មដាវីត្រា ត្រូវជនអនាមិក Hack យកទៅគ្រប់គ្រង
11, Sep 2021 , 2:29 pm        
រូបភាព
ភ្នំពេញ៖ ស្របពេលដែលបទចម្រៀង និង MV ថ្មីៗរបស់ផលិតកម្មដាវីត្រា កំពុងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព, ហ្វេសប៊ុកកផ្លូវការរបស់ផលិតកម្មនេះ ត្រូវបានជនអនាមិក (Hacker) ចូលកាន់កាប់ (Hack) ដោយបានបង្ហោះវីដេអូ និងរូបភាពនានា ដែលមិនមែនជារបស់ផលិតកម្មដាវីត្រា។
 
គណៈគ្រប់គ្រងរបស់ផលិតកម្មដាវីត្រាមីឌៀ (Davitra Media) ប្រាប់អ្នកគាំទ្រ និងសាធារណជនថា៖«យើងខ្ញុំ សូមមិនទទួលខុសត្រូវរាល់ការបង្ហោះ (Post) រូបភាពផ្សេងៗ ឬវីដេអូណាក្រៅពីបទចម្រៀង ដែលប្រាសចាកពីក្រមសីលធម៌ ណាមួយមិនសមរម្យ ផ្ទុយនឹងច្បាប់ ដោយរាល់ការបង្ហោះ មិនមែនជាសកម្មភាពរបស់ក្រុមការងារដាវីត្រាមីឌៀ ឡើយ។ ផលិតកម្មយើងខ្ញុំនៅតែបន្តបង្ហោះបទចម្រៀង និង MV ថ្មីៗ ដើម្បីបម្រើអារម្មណ៍របស់អ្នកគាំទ្រយើងជាធម្មតា»។


 
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងដោះស្រាយបញ្ហានេះ ជាបន្ទាន់ជាមួយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីយកហ្វេសប៊ុករបស់ផលិតកម្មដាវីត្រាមីឌៀ មកគ្រប់គ្រងវិញ។ 
 
សូមបញ្ជាក់ថា ផលិតកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុក ដែលផលិតតែបទចម្រៀងមិនចម្លងគេ (Oringal Song) ដែលកំពុងទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ពីសាធារណជន៕
 





(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com