ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ពិធីបើកលក់ជាផ្លូវការ គម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី
18, Sep 2021 ,
5:57 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖គម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មានកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
គម្រោង អាម៉ូរីសែនសុខ ជាគម្រោងវីឡា ប្រណិត ទំនើបទាន់សម័យ ស្ថិតនៅចំកណ្តាលបេះដូង ខណ្ឌ សែនសុខ នៃរាជធានីភ្នំពេញ។
ដូចដែលបានជ្រាបច្បាស់ហើយថាខណ្ឌសែនសុខត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោម ខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ហើយវាក៏ជាតំបន់ពាណិជ្ជកម្មធំ មួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានសាលារៀន មន្ទីពេទ្យ ផ្សារទំនើប និងហាងលក់ទំនិញតូចធំ ព្រមទាំងកន្លែងកម្សាន្តផ្សេងៗជាច្រើន។ លើសពីនេះទៅទៀត ខណ្ឌ សែនសុខ គឺជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ រួមមានមហាវីថី ឧកញ្ញា ម៉ុង ឬទ្ធី និងមហាវីថីមិត្តភាព ភ្នំពេញ ហាណូយ (១០១៩) ដែលជាសរសៃរឈាមដ៏សំខាន់តភ្ជាប់ទៅកាន់ មហាវីថីសហព័ន្ធរុស្សី ដែលជាមហាវីថីអន្តរជាតិឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិកម្ពុជា ក៏ដូចជាតំបន់សំខាន់ៗជាច្រើន ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក ដើម្បីប្រកបអាជីវកម្ម ឬបំពេញកិច្ចការងារផ្សេងៗ។
ដោយសង្កេតឃើញពីសក្កដានុពលដ៏ខ្លាំងខ្លា និងប្រជាប្រិយភាពដ៏ខ្ពស់នៃ ខណ្ឌសែនសុខ ទើបបុរីអាម៉ូរី សម្រេចរៀបចំបើកគម្រោងថ្មី របស់ខ្លួនដែលមានទីតាំងស្ថិតនៅតំបន់សែនសុខផ្ទាល់តែម្ដង ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប អោយទទួលបាននូវគេហដ្ឋានមួយដែលល្អ ប្រណិត និងមានផាសុកភាពខ្ពស់ក្នុងការរស់នៅ។
សូមបញ្ចាក់ផងដែរថា គម្រោង អាម៉ូរីសែនសុខ គឺជា គម្រោង វិនិយោគទី ២ បន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងនៃគម្រោងទី ១ របស់បុរី អាម៉ូរី (គម្រោងបុរី អាម៉ូរី ៧មករា)។ បុរីអាម៉ូរី បានវិនិយោគ លើ គម្រោង អាម៉ូរីសែនសុខ គិត ជា សាច់ប្រាក់ សរុបចំនួន ១0 លានដុល្លារ សហរដ្ឋអាមេរិក។ ដែលគម្រោង អាម៉ូរីសែនសុខ ផ្ដោតសំខាន់ទៅលើ ប្រភេទ គេហដ្ឋានប្រណិត ដែលមានម៉ូតវីឡាថ្មីចំនួន3ប្រភេទ រចនាឡើងប្រកបដោយសោភ័ណ្ឌភាព និង កិត្យានុភាព ដែលក្នុងនោះរួមមាន៖ វីឡាភ្លោះ, វីឡាព្រីន និង វីឡាឃ្វីន សាកសមបំផុតសម្រាប់ការរស់នៅបែប ឯកជនភាព និងប្រណិតភាព ពោលពេញទៅដោយភាពថ្លៃថ្នូរ។
គម្រោង អាម៉ូរីសែនសុខ ត្រូវបានរចនាដោយអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងត្រូវបានសាងសង់ឡើងដោយវិស្វករជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាសោភ័ណភាព និងគុណភាពសំណង់របស់យើងស្របទៅតាមបទដ្ឋានអន្តរជាតិ។ លើសពីនេះទៅទៀត ផ្នែកអភិវឌ្ឍន៏គម្រោង អាម៉ូរីសែនសុខ បានសិក្សាយ៉ាងម៉ត់ចត់ ដោយផ្តល់ជូនអតិថិជន នូវល័ក្ខខ័ណ្ឌ ការបង់ប្រាក់យ៉ាងពិសេសបំផុត ដែលពិតជាផ្តល់ភាពងាយស្រួល ខ្ពស់ទៅដល់អតិថិជនរបស់ខ្លួន ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
6 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
7 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
5 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម