ជាតិ
ព្រះមហាក្សត្រ
ព្រះរាជា ប្រទានរាជសារជូនលោក ស៊ី ដើម្បីអបអរខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
01, Oct 2021 , 10:50 am        
រូបភាព
ជំនួបព្រះបាទ នរោត្តម សីហមុនី និងលោកប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៨។ រូបពី AFP
ជំនួបព្រះបាទ នរោត្តម សីហមុនី និងលោកប្រធានាធិបតី ស៊ី ជិនភីង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៨។ រូបពី AFP
ដោយ: ថ្មីៗ
ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារជូនទៅលោក ស៊ី ជិនភីង ប្រធានធិបតីចិន ដើម្បីអបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ចិន បានប្រកាសជាផ្លូវការការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។


 
តាមរយៈព្រះរាជសារ ដែលឡាយព្រះហស្ថលេខានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណាជាម្ចាស់ជីវិតលើត្បួង ទ្រង់មានព្រះបន្ទូលទៅកាន់លោក ស៊ី ជិនភីង ថា កម្ពុជា ប្តេជ្ញារក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន។ ព្រះករុណា មានព្រះរាជឱង្ការថា៖«ព្រះរាជាណាចក្រកម្ពុជា នឹងឈរនៅជាមួយចិន និងគាំទ្រគោលនយោបាយតែមួយរបស់ចិនជានិច្ច»។ 
 
ជាមួយគ្នានេះ ព្រះនរបតី ទ្រង់កោតសរសើរចំពោះជោគជ័យរបស់ចិន ក្នុងការកសាងសង្គមចិនឲ្យថ្កុំថ្កើង។ ព្រះអង្គ ក៏បានកោតសរសើរពីទស្សនវិស័យរបស់លោក ស៊ី ជិនភីង ផងដែរ ចំពោះការកសាងសហគមន៍សុខភាពពិភពលោក ហើយជាក់ស្តែង ចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ២ពាន់លានដូសហើយ នៅទូទាំងពិភពលោក៕ 

Tag:
 កម្ពុជា-ចិន
  ព្រះបាទនរោត្តម សីហមុនី
© រក្សាសិទ្ធិដោយ thmeythmey.com