អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានទូត​ចិន​រិះគន់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Abbott ដែល​រិះគន់​ចិន​ពេល​ទស្សនកិច្ច​នៅ​តៃវ៉ាន់
10, Oct 2021 , 1:57 pm        
រូបភាព
 អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី Tony Abbott ឈរក្បែរមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយការិយាល័យប្រធានាធិបតីតៃវ៉ាន់
អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី Tony Abbott ឈរក្បែរមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយការិយាល័យប្រធានាធិបតីតៃវ៉ាន់
ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​កង់​បេ​រ៉ា នៅ​ថ្ងៃទី​៩ ខែតុលា បាន​រិះគន់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott ដែល​រិះគន់​ទីក្រុង​ប៉េកាំង​ខ្លាំង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​។ លោក Abbott ចោទ​ចិន​ថា ធ្វើ​សកម្មភាព​បំពាន​មិន​ត្រឹមតែ​តៃវ៉ាន់​ឡើយ តែ​ដាក់​គោលដៅ​លើ​អូស្ត្រាលី​ថែមទៀត​។ ស្ថានទូត​ចិន​ចាត់ទុក​លោក Abbott ជា​បុគ្គល​ប្រឆាំង​ចិន​។​

 
​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott បានធ្វើឱ្យ​ទីក្រុង​ប៉េកាំង​ឆេះដុំ​យ៉ាងខ្លាំង​ចំពោះ​ការអធិប្បាយ​របស់លោក​អំឡុង​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នៅក្នុង​សប្ដាហ៍​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​លក្ខណៈ​ឯកជន​ទៅកាន់​ដែន​កោះ​ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​មួយ​របស់ខ្លួន លោក Abbott បាន​រិះគន់​រដ្ឋាភិបាល​ចិន​ចំៗ​ជុំវិញ​ទង្វើ​ដែល​លោក​ចាត់ទុក​ជាការ​គំរាម​គេឯង​។​
 
​លោក Abbott ក៏​ជួប​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen និង​ប្រើ​ពាក្យសម្ដី​ធ្ងន់ៗ​ដាក់​ចិន​ទៀតផង​។ អំឡុង​វេទិកា​សន្តិសុខ​មួយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ រូបនេះ អះអាងថា អំណាច​របស់​ចិន​ប្រហែល​ឈានដល់​ចំណុចកំពូល​ដោយ​ប្រជាជន​កាន់តែ​ចាស់ សេដ្ឋកិច្ច​កាន់តែ​យឺត ហើយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​យ៉ាប់យ៉ឺន​ដែរ​។​
 
​ស្ថានទូត​ចិន​នៅ​អូស្ត្រាលី ក៏​ឆ្លើយតប​ការលើកឡើង​របស់លោក Abbott វិញ ដោយ​ហៅ​អតីត​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូបនេះ ជា​អ្នកនយោបាយ​គួរឱ្យ​អាណិត និង​ជា​ជន​បរាជ័យ​។ ក្នុង​សេចក្ដីថ្លែងការណ៍​លើ​វេ​ប​សាយ​របស់ខ្លួន ស្ថានទូត​ចិន​រិះគន់​លោក Abbott ទៀតថា សកម្មភាព​គួរឱ្យ​ស្អប់ និង​លីលា​នៅ​តៃវ៉ាន់ បង្ហាញ​ពី​ឥរិយាបថ​ប្រឆាំង​ចិន​របស់​អតីត​មេដឹកនាំ​អូស្ត្រាលី​។ 
 
«​វា​នឹង​ធ្វើឱ្យ​លោក​កាន់តែ​អាប់យស​ថែមទៀត​។​» ស្ថានទូត​ចិន​បញ្ជាក់​បែបនេះ​។​
 
​មិន​ត្រឹម​រិះគន់​ចិន​ឡើយ លោក Abbott ក៏​និយាយ​ដល់​អាម៉េរិក​ផងដែរ​។ មេដឹកនាំ​អូស្ត្រាលី​រូបនេះ ជឿថា អាម៉េរិក​មិន​ន​ស្ងៀម​ឱ្យ​ចិន​ក្រសោប​យក​តៃវ៉ាន់​ដោយ​ស្រួល​ឡើយ​។ 
 
 

Tag:
 ចិន​
  អូស្ត្រាលី​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com