ជាតិ
សេដ្ឋកិច្ច
អគ្គនាយកគយ សម្រេចបញ្ចុះតម្លៃគិតពន្ធដល់២០ភាគរយ លើរថយន្តដែលគ្មានពន្ធ និងអាករនាំចូល
13, Oct 2021 , 11:51 am        
រូបភាព
លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា។ រូបថត៖ GDC
លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា។ រូបថត៖ GDC
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក គុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធ ចំពោះរថយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់នៅកម្ពុជា ចាប់ពី១០ទៅ២០ភាគរយ។  លោក បានបញ្ជាក់ថា ការកែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយនេះ គឺផ្តល់ជូនចំពោះរថយន្ត ដែលមាន«ម៉ូដែល» នៅត្រឹមឆ្នាំ ២០២០ ប៉ុណ្ណោះ។

 
លោក គុណ ញឹម សម្រេចកែសម្រួលតារាងតម្លៃគិតពន្ធលើរថយន្តគ្មានពន្ធនិងអាករនាំចូល ដែលមានស្រាប់នៅក្នុងប្រទេស។ បើតាមលិខិតរបស់អគ្គនាយកគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១២ តុលា​ គ្រប់ប្រភេទរថយន្តចាប់ពីម៉ូដែលនៅក្រោមឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដែលគ្មានពន្ធនិងអាករនាំចូល គឺត្រូវបានបន្ថយតម្លៃគិតពន្ធពី១០ទៅ២០ភាគរយ ទៅតាមរថយន្តប្រភេទឆ្នាំនីមួយៗ។




 
រថយន្ត​ម៉ូ​ដែល ចាប់ពី​ឆ្នាំ​២០១៥ ចុះ ត្រូវបានលោក គុណ ញឹម បន្ថយតម្លៃគិតពន្ធគយចំនួន២០ភាគរយ​, ​ឆ្នាំ​ម៉ូ​ដែ​ល ពី​ឆ្នាំ​២០១៦-​២០១៨ បន្ថយ១៥ភាគរយ  និង​ រថយន្ត ឆ្នាំ​ម៉ូ​ដែលពី​ឆ្នាំ​២០១៩-​២០២០ បន្ថយ១០ភាគរយ​។​  ប៉ុន្តែ ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់លើសពី២០តោន គឺត្រូវបានលើកលែងការកែតម្រូវឱ្យកែចង្កូតពីសាំទៅឆ្វេង។  នេះជាការលើកឡើងរបស់លោក គុណ ញឹម។ 
 
លោកបានបញ្ជាក់ ថា ការបន្ថយតម្លៃគិតពន្ធនេះ គឺដើម្បី សម្រួលផលលំបាកផ្នែកហិរញ្ញវត្ថុរបស់ម្ចាស់រថយន្ត ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធនិង​អាករ។ ជាពិសេស គឺ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការបង់​ពន្ធអាក​រលើ​រថយន្ត​មាន​ស្រាប់ ​ក្នុងប្រទេស​កាន់តែ​មាន​ភា​ពរ​លូន និងប្រកបដោយ​សមធម៌​៕ 

Tag:
 ពន្ធគយ
  លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com