ជាតិ
រដ្ឋាករទឹក ពង្រឹងវិធានការលើម្ចាស់បន្ទប់ជួល ក្រោយរកឃើញករណីយកថ្លៃទឹកលើសកំណត់
14, Oct 2021 , 9:52 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាត់វិធានការលើម្ចាស់បន្ទប់ជួលដែលយកថ្លៃទឹកលើកម្មករ និងសិស្សនិស្សិត ក្នុងតម្លៃផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។



ក្រោយមានការរាយការណ៍ពីសមាគមមណ្ឌលព័ត៌មានកម្មករ រដ្ឋាករទឹកស្វយ័តភ្នំពេញ បានស្រាវជ្រាវ រកឃើញម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន បានលក់ទឹកឱ្យកម្មករ កម្មការិនី និងសិស្សនិស្សិត ក្នុងតម្លៃពី ១០០០ទៅ ៣០០០រៀលក្នុងម៉ែត្រគូប ដែលផ្ទុយពីលក្ខខណ្ឌរបស់រដ្ឋាករទឹកកំណត់ ។ រដ្ឋាករទឹកបានលក់ទឹកឲ្យម្ចាស់ផ្ទះជួលត្រឹមតែ ៧០០រៀលក្នុងម៉ែត្រគូប និងតម្រូវឱ្យម្ចាស់ផ្ទះជួលលក់បន្តក្នុងតម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះ ក្នុង១ម៉ែត្រគូប។ 
 
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមានវិធានការសម្រាប់ទីតាំងដែលមានសម្ពាធទឹកគ្រប់គ្រាន់ ដូចជា៖ ១,ពង្រឹងបន្ថែមនូវការអនុវត្តកិច្ចសន្យា និងចាត់វិធានការយ៉ាងតឹងរឹងចំពោះម្ចាស់ផ្ទះដែលលក់ទឹកបន្ត ដោយប្រើប្រាស់កិច្ចសន្យាជាវទឹក ដើម្បីគ្រប់គ្រងការលក់ទឹកជូនដល់កម្មករ កម្មការិនី និងសិស្សនិស្សិត។
 
២ ពិនិត្យនិងកែលម្អកិច្ចសន្យាលក់ទឹកបន្តឱ្យមានលក្ខណៈកាន់តែប្រសើរ ដើម្បីធានាបាននូវប្រសិទ្ធភាពអនុវត្ត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់កម្មករ កម្មការិនី និងសិស្ស និស្សិត។
 
៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះអង្កេត និងស្វែងរកអ្នកលក់ទឹកបន្តដែលមិនគោរពតាមកិច្ចសន្យាដើម្បីផ្ដល់ការណែនាំ និងកែតម្រូវឱ្យស្របទៅនឹងកិច្ចសន្យាលក់ទឹកបន្ត។
កន្លងមករដ្ឋាភិបាលអាណត្តិ បានដាក់ចេញគោលនយោបាយ ដោះស្រាយបញ្ហាទឹក-ភ្លើង ដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងសម្រួលដល់ការវិនិយោគបរទេសចូលមកកម្ពុជាបន្តទៀត តាមផែនការដែលរដ្ឋាភិបាលបានកំណត់។

Tag:
 រដ្ឋាករទឹក
© រក្សាសិទ្ធិដោយ thmeythmey.com