ជាតិ
សិល្បះ
កម្ពុជា រៀបចំមហោស្រពសិល្បៈចាប៉ីដងវែងឆ្នាំ២០២១ ពីថ្ងៃទី១៥-១៧ តុលានេះ
15, Oct 2021 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
មហោស្រពសិល្បៈចាប៉ីដងវែង​ទូទាំង​ប្រទេសឆ្នាំ២០២១ បានចាប់ផ្តើមហើយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ តុលា នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំ​ពេញ​។ មហោស្រពនេះ ក៏នឹងចាក់ផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

 
 
​មហោស្រពសិល្បៈចាប៉ីដងវែងឆ្នាំ២០២១ ប្រារព្ធឡើងក្រោមប្រធានបទ«យុវជន ដើម្បីវប្បធម៌ជាតិ»។ គោលបំណងនៃការរៀបចំមហោស្រពនេះ គឺដើម្បី​​​ចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈ វប្បធម៌ប្រពៃ​ណីជាតិ និងអត្ដសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុ​ភាព​ជាតិ ជាពិសេសចាប៉ីដងវែង ដែលបានបញ្ចូលជាសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី​របស់អង្គការយូណេស្កូកន្លងមក។
 
​គួរកត់សម្គាល់ថា មុនដល់ថ្ងៃប្រារព្ធមហោស្រពនេះ ក្រសួងបានអំពាវនាវដល់ សិល្បករ សិល្បការិនី ដែល​មានជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង ចូលរួម​ប្រឡងក្នុងមហាស្រព​ដ៏មានសារៈសំខាន់នេះផងដែរ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយ​ទម្រង់​សិល្បៈចាប៉ី៕
 

Tag:
 ចាប៉ីដងវែង
 មហោស្រព
© រក្សាសិទ្ធិដោយ thmeythmey.com