ជាតិ
៩ខែ សមត្ថកិច្ចរកឃើញរថយន្តដឹកលើសទម្ងន់ជាង៥៧ម៉ឺនគ្រឿង
15, Oct 2021 , 7:59 pm        
រូបភាព
រថយន្តដឹកលើសទម្ងន់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
រថយន្តដឹកលើសទម្ងន់។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
រយៈពេល៩ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានរកឃើញយានយន្តដឹកលើសទ្ងន់ជាង៥៧ម៉ឹនគ្រឿង និងផាកពិន័យបានជិត៤ពាន់លានរៀល។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន។

 
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ បានបូកសរុបរបាយការណ៍រយៈពេលខែនេះ ឃើញថាក្រុមការងារបានត្រួតពិនិត្យយានយន្តជាង១៨៣ម៉ឺនគ្រឿង។ ក្នុងចំណោមរថយន្តទាំងនោះ មានជាង៥៧៨ ០០០គ្រឿង បានដឹកលើសទម្ងន់។ 
 
សមត្ថកិច្ចបានសម្រេចផាកពិន័យយានយន្ត២២៤៧គ្រឿង និងឃាត់ទុករយពេល១ឆ្នាំ ២២៩គ្រឿង។ យានយន្តដែលពិន័យទាំងនោះ ត្រូវសមត្ថកិច្ចពិន័យបានជាទឹកប្រាក់សរុបជិត៤ពាន់លានរៀល។ 
 
តែយ៉ាងណាក៏ដោយ រយថន្តដែលឃាត់ទុកទាំងនោះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យក្រសួងសាធារណការ ដោះលែងយានយន្តដែលដឹកលើសទម្ងន់ទាំង២២៩គ្រឿងមុនកាលកំណត់វិញ។ ដោយសារ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។
 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី៣០កញ្ញានេះថា ការអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយ ប៉ុន្តែម្ចាស់យានយន្តទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់។ ជាមួយគ្នាដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តឲ្យតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្ថែមទៀត៕ 

Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com