កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវាយកូនហ្គោល Rory Mcllroy ឈ្នះពានរង្វាន់ PGA Tour នាការប្រកួត CJ Cup
18, Oct 2021 , 3:12 pm        
រូបភាព
រូបភាព៖ PGAtour.com
រូបភាព៖ PGAtour.com
លោក Rory Mcllroy វ័យ៣២ឆ្នាំ បានឈ្នះពានរង្វាន់វាយកូនហ្គោល PGA Tour លើកទី២០ នាកម្មវិធី CJ Cup បន្ទាប់ពីលោកបានបរាជ័យម្តងមកហើយ នាការប្រកួត Ryder Cup កាលពីខែកញ្ញាកន្លងទៅ។


កីឡាករសញ្ជាតិអៀឡង់ខាងជើង Mcllroy ហាក់ធ្វើមិនបានល្អដោយការវាយកូនហ្គោលបញ្ចូលទី៩រន្ធផ្សេងគ្នាបានបរាជ័យក្នុងចំណោម ៣៦រន្ធ។ ប៉ុន្តែលោក Mcllroy បានវាយយកពិន្ទុមកវិញ ដោយបានស៊ុតចូលក្នុងចម្ងាយដ៏អស្ចារ្យ គឺក្រោម ៦២(62 Under-par) កាលពីថ្ងៃទី១៦ តុលា។ ឈានចូលជុំទី២ នាថ្ងៃទី១៧ តុលា ស្រាប់តែលោក Mcllroy ធ្វើបានយ៉ាងល្អ ក្នុងការវាយកូនហ្គោលបញ្ចូលរន្ធ ដែលតាមពីក្រោយដោយកីឡាករ Rickie Fowler ។ លោក Mcllory បានវាយកូនហ្គោលចូលរន្ធចុងក្រោយ ក្រោម ៦៦(66 Under-par)។ 
 
បន្ទាប់ពីទទួលបានជ័យជម្នះមកវិញ Mcllroy បាននិយាយថា«វាពិតជាអស្ចារ្យ ហើយវាពិតជាធំសម្រាប់ខ្ញុំ។កាលពីប្រកួតនៅក្នុងពាន Ryder Cup ខ្ញុំធ្វើមិនបានល្អព្រោះស្ថានភាពនៅទីនោះធ្វើឲ្យខ្ញុំបង្ហាញចេញនូវការវាយមិនសូវបានល្អ ប៉ុន្តែខ្ញុំបានតាំងចិត្តជាថ្មីសម្រាប់ការប្រកួតក្រោយនេះ។ កាលពីប្រកួតមុនខ្ញុំបានគិតថាខ្ញុំនឹងធ្វើអ្វីមួយផ្សេងដែលមិនមែនជាខ្ញុំ ហើយមិនធ្លាប់បានធ្វើពីមុនមក ប៉ុន្តែខ្ញុំគិតថាការលេងតាមរបៀបជាខ្លួនឯងគឺវាបានផ្តល់ផលជាជាងផ្លាស់ប្តូរយុទ្ធសាស្រ្តសម្រាប់ការវាយកូនហ្គោលនេះ ជាលទ្ធផលខ្ញុំបានធ្វើវាដោយជោគជ័យ។
 
ទោះជាយ៉ាងនេះក្តីការប្រកួត PGA Tour លើកទី២០នេះ ជាការប្រកួតដ៏ស្វិតស្វាញនឹងជាជ័យជម្នះដ៏លំបាកសម្រាប់ Rory Mcllory ព្រោះលោកត្រូវបានតាមពិន្ទុពីក្រោយដោយកីឡាករ Rickie Fowler និងកីឡាករ Collin Morikawa យ៉ាងប្រកៀក ។
 
សូមជម្រាបថា នេះជាជ័យជម្នះ លើកទី៤ សម្រាប់លោក Mcllroy ដែលបានឈ្នះពានរង្វាន់ PGA Tour លើកទី២០នៃកម្មវិធី CJ Cup ដែលប្រកួតនៅទីលាន Summit Club នារដ្ឋឡាសវេហ្គាស់នេះ ។

Tag:
 Rory Mcllroy
  20th PGA Tour title at CJ Cup
© រក្សាសិទ្ធិដោយ thmeythmey.com