ជាតិ
បទសម្ភាសន៍
វីដេអូ
ការសាងសង់ទីក្រុងរណបរបស់ 7NG ស្ទាក់ស្ទើរ ដោយសារកូវីដ-១៩
× ទោះបីជាសាងសង់មិនទាន់អស់ ក៏ទីក្រុងរណបរបស់ក្រុមហ៊ុន 7NG នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទទួលភ្ញៀវទេសចរជាច្រើននាក់ នៅថ្ងៃចុងសប្ដាហ៍ មុនមេរោគកូរ៉ូណារាលដាល។
ដោយឡែកតាំងពី១ឆ្នាំកន្លះ ទាំងសួនកម្សាន្ត ទាំងភោជនីយដ្ឋាន រមណីយដ្ឋាន ទាំងកន្លែងស្នាក់ ក៏ស្ងាត់ដែរ។ មានតែរោងចក្រ ដែលមានសកម្មភាពសេដ្ឋកិច្ចពេញទំហំដូចមុន។ លោក រស់ តុលា ជាអ្នកគ្រប់គ្រង សូតា លូរីសត ដែលជាផ្ទះប្លែកៗ។ លោក បានឱ្យដឹងថា ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ នៅ7NG មិនសូវមានភ្ញៀវមកកម្សាន្តនោះទេ ។ លោក តុលា អះអាងដូច្នេះ៖ « កាលពីមុន វាពេញ ថ្ងៃសៅរ៍អាទិត្យ។ »
នៅចន្លោះបឹង និងផ្លូវ 7NG សូតា បានកសាងផ្ទះធ្វើពីលូ យ៉ាងចម្លែក ក្នុងបរិវេណបៃតង បែបធម្មជាតិកែច្នៃ ក៏ប៉ុន្តែពេលនេះ ការតុបតែងដូចជាកង់ម៉ាស៊ីនម៉ាកបារាំង ម៉ូប៊ីលែត ពី៥០ឆ្នាំមុន តាំងនៅខាងមុខ វាមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរនោះទេ។ ពេលបច្ចុប្បន្ន ទីក្រុងរណបមិនទាន់មានទីប្រជុំជន ដោយសារជំងឺកូវីដ-១៩រាលដាល ក៏ត្រូវបានផ្អាកគម្រោងសាងសង់ខ្លះៗ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
Tag:
នាយ យ៉ាន តាមដងផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com