COVID-19
ជាតិ
​អ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជាកើនជាង២ ៧០០នាក់ ​
21, Oct 2021 , 11:47 am        
រូបភាព
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ២ ៧០៤នាក់ គិតត្រឹមថ្ងៃទី២១ ខែតុលានេះ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ តុលា។



តាមក្រសួងសុខាភិបាល ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មី មានចំនួន ១៥១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ​នៅថ្ងៃទី២០តុលា ក្នុងនោះមាន ២១នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​ ៣៦៦នាក់ បានជាសះស្បើយ ហើយអ្នកស្លាប់​មានចំនួន១១នាក់បន្ថែម ដោយ៧នាក់​មិនបានចាក់វ៉ាក់សាំង។ បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១១៧ ៣៥២នាក់ ខណៈអ្នកជាសះស្បើយ ១១២ ០៥៦នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com