ជាតិ
សង្គមជាតិ
«ចេកល័ក្ខ» មានផ្លែធំ ក្លិនក្រអូប និងមានតម្លៃខ្ពស់
24, Oct 2021 , 7:59 pm        
រូបភាព
ដោយ:
 
សៀមរាប៖ លោកស្រី គ្រំ រ៉ាម ជាអ្នកលក់ ចេកល័ក្ខ នៅតាមដងផ្លូវក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ចេកល័ក្ខ របស់ស្ត្រីវ័យ ៦៣ឆ្នាំរូបនេះ លក់បានក្នុងតម្លៃចាប់ពី ៨០០០រៀល ទៅ ១០០០០រៀល ក្នុងមួយស្និត។ បើតាមលោកស្រី គ្រំ រ៉ាម ចេកល័ក្ខលក់ដាច់ជាងចេកណាំវ៉ា និងចេកអំបូង ព្រោះចេកប្រភេទនេះប្លែក ដែលមានលក់តែនៅខេត្តសៀមរាប និងតំបន់មួយចំនួនទៀតប៉ុណ្ណោះ។ ចេកល័ក្ខមានរសជាតិផ្អែម និងមានក្លិនក្រអូប ជាហេតុនាំឱ្យចេកនេះមានតម្លៃខ្ពស់ជាងចេកផ្សេងទៀត។


លោកស្រីបន្តថា ដ្បិតចេកល័ក្ខមានរសជាតិផ្អែម និងក្លិនក្រអូប ប៉ុន្តែ គេមិនអាចយកចេកនេះទៅធ្វើបង្អែម ចេកឆាប ឬធ្វើនំបានទេ។ គេអាចបរិភោគ វាបានពេលទុំហើយវាមានរសជាតិផ្អែមខុសពីចេកដ៏ទៃ។

លោកស្រី គ្រំ រ៉ាម អាចលក់ចេកល័ក្ខ បានប្រមាណ៥ស្និតក្នុងមួយថ្ងៃ។ ស្រ្តីរូបនេះ ទិញចេកល័ក្ខពីចម្ការ នៅភ្នំគូលែន ហើយចេកនេះមានគ្រប់រដូវកាល។ ក្រៅពីចេកល័ក្ខ លោកស្រី ក៏មានលក់ចេកណាំវ៉ា ចេកអំបូង ផ្លែទៀប ស្រការនាគ និងផ្លែឈើតាមរដូវកាលមួយចំនួនទៀតផងដែរ ។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោកស្រី គ្រំ រ៉ាម អ្នកលក់ចេកល័ក្ខនៅសៀមរាប ជាមួយកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖






Tag:
 ThmeyThmey25
  ចេកល័ក្ខ
  សៀមរាប
  សម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com