ជាតិ
សង្គមជាតិ
អាជីវកម្មចម្លាក់ស្បែកគោ របស់លោក ញឹក សេរីរតនា ជួយកុមារកំព្រាជាង២០នាក់នៅសៀមរាប
24, Oct 2021 , 9:59 pm        
រូបភាព
 
លោក ញឹក សេរីរតនា បានបង្កើតអាជីវកម្មចម្លាក់ស្បែកគោដើម្បីជួយកុមារកំព្រា ដែលគ្មានឪពុកម្ដាយដូចខ្លួន នៅតាមតំបន់ជុំវិញប្រាសាទព្រះគោក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អាជីវកម្មចម្លាក់ស្បែកគោនេះ បានជួយក្មេងកំព្រានិងកុមារក្រីក្រ ជាង២០នាក់ឱ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ។



ស្បែកគោ ត្រូវបានប្រើប្រាស់ជាយូរមកហើយ ដើម្បីឆ្លាក់ជាតួអង្គក្នុងល្ខោនស្បែកធំ។បើតាមលោក ញឹក សេរីរតនា ដើម្បីបានចម្លាក់ស្បែកគោ ដំបូងឡើយគេ ត្រូវយកស្បែកគោស្រស់ទៅហាលឲ្យស្ងួតរួចទើបគូសរូបតួអង្គ។ បន្ទាប់មក គេដាប់តាមគំនូសចេញរូបរាង ហើយដាក់ពណ៌ និងលាបពណ៌។ចម្លាក់ស្បែកគោនេះ បានផ្ដល់ការងារឲ្យពលរដ្ឋមួយចំនួន ក្នុងឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។

បើសិនជាលោកអ្នកនាងចាប់អារម្មណ៍ចម្លាក់ស្បែករបស់លោក ញឹក សេរីរតនាអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៦០២ ០១៩ និង ០៩៦ ២២ ២០ ២១៩៕
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖




Tag:
 សៀមរាប
 ចម្លាក់ស្បែកគោ
 ញឹក សេរីរតនា
© រក្សាសិទ្ធិដោយ thmeythmey.com