កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ រឿងទាំងនេះ កើតឡើងដោយសារពួកយើង ហើយគ្មានអ្នកណា ដែលត្រូវស្តីបន្ទោសនោះទេ
25, Oct 2021 , 2:22 pm        
រូបភាព
ក្រុមបិសាចក្រហម Manchester United បានរងសម្ពាធជាថ្មីម្តងទៀត ក្រោយចាញ់ក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៥-០ នៅក្នុងទឹកដីកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃទី២៤ ខែតុលា។ ក្រោយចាញ់ប្រកួតនេះ Cristiano Ronaldo បានបង្ហោះសារដោយបញ្ចេញអារម្មណ៍មិនសប្បាយចិត្តនោះឡើយ។


ក្រោយចប់ការប្រកួតនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដោយបានសរសេរបណ្តាញ Facebook របស់គេថា«យើងបានព្យាយាមប្រយុទ្ធ ដើម្បីទទួលបានលទ្ធផល ប៉ុន្តែពេលខ្លះវាមិនដូចបំណងយើងទេ។»
 
សម្រាប់ Ronaldo ចាត់ទុកបញ្ហាទាំងនេះ កើតឡើងជាក្រុម ហើយគ្មានអ្នកណា ដែលត្រូវស្តីបន្ទោសនោះទេ។ «ពួកយើងព្យាយាមរកគ្រាប់ តែពេលខ្លះការស៊ុតចូលនោះ មិនអាចទៅតាមការចង់បានរបស់យើងឡើយ។ នេះគឺមកពីយើងទាំងអស់គ្នា គឺពួកយើងតែប៉ុណ្ណោះ ព្រោះគ្មាននរណាក្រៅពីនេះទៀតឡើយដែលត្រូវស្តីបន្ទោស។ នេះជាពេលវេលាយើងត្រូវធ្វើអ្វីមួយហើយ ខ្ញុំសូមអរគុណទៅកាន់អ្នកគាំទ្រ ម្តងទៀត ចំពោះការជឿជាក់របស់ពួកគេ ហើយយើងគួរផ្តល់នូវអ្វីមួយ ដែលប្រសើជាងនេះទៅកាន់ពួកគេ»។ នេះជាការសរសេររបស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Ronaldo។
ឆ្លងកាត់៩ប្រកួតមកនេះ Man Utd ចាញ់៣ប្រកួតហើយ។ Manchester United  នឹងត្រូវជួបក្រុមមាន់ខ្នាយមាស Tottenham Spurs នាថ្ងៃទី៣០ខែតុលា មុននឹងជួបក្រុម Atalanta នាការប្រកួត Champion Leagues  នៅថ្ងៃទី៣ ខែវិច្ឆិកា។ បិសាចក្រហម ក៏ត្រូវស្វាគមន៍ក្រុមមេឃខៀវ Manchester City នាថ្ងៃទី២៦ វិច្ឆិកាដែរ។

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com